វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងក្នុងការរំសាយសព្វាវុធនិងមិនរីកសាយអាវុធនុយក្លេអ៊ែរ
03/10/2020 08:58
(VOVWORLD) - នោះគឺជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh ក្នុងសុន្ទរកថារបស់លោក នៅឯកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ សំដៅអបអរសាទរទិវាអន្តរជាតិស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ២ ខែតុលា (តាមម៉ោង វៀតណាម)។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh អញ្ជើញផ្ញើសារទៅមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីរំលឹកដល់ទិវាអន្តរជាតិស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង (រូបថត៖ Anh Tuan baoquocte.vn ) ក្នុងសុន្ទរកថារបស់ខ្លួន ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងរាល់ការសន្យារបស់វៀតណាម រួមជាមួយប្រទេសដទៃទៀតក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព សន្តិសុខនិងវិបុលភាព។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh វៀតណាមគាំទ្ររាល់កិច្ចប្រឹងប្រែងក្នុងការរំសាយសព្វាវុធនិងមិនរីកសាយអាវុធនុយក្លេអ៊ែរ។ វៀតណាមបានចូលរួមសន្ធិសញ្ញាអន្តរជាតិទាំងអស់លើបញ្ហានេះ រួមទាំងសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាហាមឃាត់សាកល្បង នុយក្លេអ៊ែរទូលំទូលាយ ហើយនាពេលថ្មីៗនេះគឺ សន្ធិសញ្ញាហាមអាវុធនុយក្លេអ៊ែរ៖
Related






