វៀតណាមគោរពទំនាក់ទំនងសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ
21/07/2015 02:50
Vovworld-នាថ្ងៃទី២០កក្កដានៅក្រុងហាណូយ ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh

វៀតណាមគោរពទំនាក់ទំនងសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ (VNP) Vovworld-នាថ្ងៃទី២០កក្កដានៅក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយ អនុរដ្ឋមន្ត្រីការបរទេសឡាវលោក Alounkeo Kittikhoun ដែលកំពុងបំពេញទស្សន កិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស Pham Binh Minh បាន អះអាងថា វៀតណាមគោរពនិងលៃទុកអាទិភាពខ្ពស់បំផុតសំរាប់ការពង្រឹងនិង ពង្រីកនូវទំនាក់ទំនងសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀត ណាម-ឡាវ។ មុននោះអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung និងអនុរដ្ឋមន្ត្រី ការបរទេសឡាវ Alounkeo Kittikhoun បានធ្វើសហអធិបតីកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយលើកទី១រវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសឡាវ។ ភាគីទាំងពីរបានឯកភាពសហការលាតត្រដាងប្រកបដោយប្រសិទ្ធភាពកិច្ចព្រម ព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរដំណាក់កាល២០១៤-២០២០ ត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំលើកទី២រវាងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ការបរទេសនៃប្រទេសទាំងពីរនាចុងឆ្នាំ២០១៥នៅក្រុងហាណូយ។ ភាគីទាំងពីរបាន ឯកភាពបន្តសហប្រតិបត្តិការជិតស្និទ្ធិនៅវេទិការដំបន់និងអន្តរជាតិ៕
Related





