វៀតណាមគឺជាដៃគូទំនុកទុកចិត្តបំផុតរបស់ជប៉ុន
11/12/2013 10:33
(VOVworld) - អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yukio Hatoyama បានអះអាងថា៖ វៀតណាមគឺជាដៃគូទំនុក ទុកចិត្តបំផុតរបស់ជប៉ុន

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yukio Hatoyama (Image: Vietnam+) (VOVworld) – ឆ្លើយសម្ភាសនៃអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពី ដំណើរទស្សនកិច្ចនាពេលខាងមុខនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅខាងក្រៅសន្និសីទជាន់ខ្ពស់ជប៉ុន-អាស៊ាន អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោក Yukio Hatoyama បានអះអាងថា៖ ទំនាក់ទំនងរវាងវៀត ណាមនិងជប៉ុន មិនត្រឹមតែជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ប៉ុណ្ណោះទេ ថែមទាំង ជាប្រទេសជិតខាង មានទំនុកតុកចិត្តខ្លាំងបំផុត។ ស្តីពីទំនាក់ទំនងរវាងជប៉ុននិង អាស៊ាន លោក Hatoyama បានចាត់ទុកថា៖ ចំពោះប្រទេសជាសមាជិកអាស៊ាននិមួយៗ ជប៉ុននឹងមានការជួយ ឧត្ថម្ភជាក់ស្តែង ដូចជា ODA។ ជប៉ុននឹងសហប្រតិបត្តិការជិតស្និតជាមួយបណ្ដា ប្រទេសជាសមាជិកអាស៊ានដើម្បីសុក្រិដ្ឋប្រព័ន្ធហេត្ថារចនាសម្ព័ន្ធជាពិសេសគឺការ បន្តវិនិយោគចូលក្នុងបណ្ដាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿន។ ការលើក កំពស់ទំនាក់ទំនងយ៉ាងល្អប្រសើវៀតណាម-ជប៉ុននឹងបង្កើនបរិយាកាសសហ ប្រតិបត្តិការងាយស្រួលក្នុងតំបន់។ លោក Hatoyama បានវាយតំលៃថា៖ វៀតណាមនឹងដើតួនាទីស្នូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥៕
Related





