VOV WorldVOV World
វៀតណាមជាទីផ្សារធានារាប់រងពោរពេញទៅដោយសក្តានុភាព
17/09/2013 09:57
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោកVu VanNinhទទួលជួបសន្ទនាជាមួយលោក Peter Hancockអនុប្រធានសម្ព័ន្ឋក្រុមហ៊ុនអន្តរជាតិAIG
វៀតណាមជាទីផ្សារធានារាប់រងពោរពេញទៅដោយសក្តានុភាព
           ឧបនាយករដ្ឋមន្រ្តីវៀតណាម លោកVu VanNinhទទួលជួបសន្ទនាជាមួយលោក Peter Hancockអនុប្រធានសម្ព័ន្ឋក្រុមហ៊ុនអន្តរជាតិAIG(រូថតVOV) Vovworld-ព្រឹកថ្ងៃទី១៧កញ្ញា ថ្លែងមតិនៅពិធីទទួលជួបសន្ទនាជាមួយលោក PeterHancockអនុប្រធានសម្ព័ន្ឋក្រុមហ៊ុនអន្តរជាតិAIGដែលកំពុងបំពេញទេស្សនកិច្ច ការងារនៅវៀតណាម   ឧបនាយករដ្ឋមន្រ្តីវៀតណាម លោកVu VanNinhបានវាយតំលៃ ខ្ពស់ចំពោះការខំប្រឹងប្រែងឆ្លងកាត់លើវិបត្តិហិរញ្ញវត្ថុនៃAIGនាពេលកន្លងទៅ។ជាពិសេស គឺជោគជ័យដែលទទួលបានក្នុងដំណើរការភាគហ៊ុនបនីយកម្មបក្រុមហ៊ុននានា។នេះជា បទពិសោធន៍សំរាប់វៀតណាមរៀនសូត្រក្នុងដំណើរការរៀបចំរចនាសម្ព័ន្ឋនៃខឿនសេដ្ឋ កិច្ចឡើងវិញ។លោកVu VanNinhបានស្នើរអោយAIGចែករំលែកបទពិសោធន៍និងការ វិនិយោគអាជីវកម្មចូលមកទីផ្សារធានារាប់រងវៀតណាម។ទន្ទឹមនឹងនោះAIGអាចចូលរួម ឬអំពាវនាវសម្ព័ន្ឋក្រុ​មហ៊ុនហិរញ្ញវត្ថុនានាវិនិយោគចូលមកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ នៅវៀតណាមទៀតផង។ លោក Peter Hancock អោយដឹងថា៖នាពេលខាងមុខ​​   AIGនឹងបង្កើនការវិនិយោគចូលក្នុង ទីផ្សារធានារាប់រង និងខឿនសេដ្ឋកិច្ចនៅវៀតណាមទៀតផង៕