VOV WorldVOV World
វៀតណាមជានិច្ចកាលជាសសរទ្រូងក្នុងគោលនយោបាយ “ឆ្ពោះទៅទិសខាង កើត” របស់ឥណ្ឌា
14/11/2018 10:37
(VOVWORLD) - នាថ្ងៃទី១៣ ខែវិច្ឆិកា នៅរដ្ឋធានីញូវដេលហ្វី នៃប្រទេស ឥណ្ឌា ឯកអគ្គរដ្ឋទូត វៀតណាមលោក Pham Sanh Chau បានជូនសារតាំងរបស់ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong ដល់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind។
វៀតណាមជានិច្ចកាលជាសសរទ្រូងក្នុងគោលនយោបាយ “ឆ្ពោះទៅទិសខាង កើត” របស់ឥណ្ឌា
ឯកអគ្គរដ្ឋទូត វៀតណាមលោក Pham Sanh Chau (ខាងស្ដាំ) បានជូនសារតាំងរបស់ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong ដល់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind។ (រូបថត៖ TTXVN) នៅក្នុងជំនួបជាមួយប្រធានាធិបតីលោក Nath Kovind បន្ទាប់ពីពិធីជូន សារតាំង ឯកអគ្គរដ្ឋទូតលោក Pham Sanh Chau បានអោយដឹងថា វៀតណាម បានត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក ប្រធានាធិបតីចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខ។   លោកឯកអគ្គរដ្ឋ ទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយនាពេលទទួលបានតំណែងជាឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំទៅប្រទេសឥណ្ឌា ព្រមទាំងអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តដើម្បីសម្រេចអោយបានយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន សំដៅរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាអោយមានការរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជា ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។         ចំណែកឯប្រធានាធិបតីឥណ្ឌាលោក Nath Kovind ក៏បានសម្ដែងនូវក្ដីសោមនស្ស រីករាយនាពេលជាប្រមុខរដ្ឋមួយក្នុងចំណោមប្រមុខរដ្ឋដើមដំបូងទាំងពីររូបដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម បន្ទាប់ពីវៀតណាមមាន ប្រធានរដ្ឋថ្មី។ លោកក៏បានអះអាងថា នឹងបង្កលក្ខណៈងាយស្រួលដើម្បីឯក អគ្គរដ្ឋទូតលោក Pham Sanh Chau បំពេញអាណត្តិបេសកកម្មប្រកបដោយ ជោគជ័យ និងរួមចំណែកដ៏វិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌានិង វៀតណាម ផងដែរ៕