VOV WorldVOV World
វៀតណាមជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ជាពិសេសសំរាប់កុមារ
06/06/2014 11:34
(VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃទិវាបង្កើតមូលនិធិ​កុមាររបស់សហជីពវៀតណាម ត្រូវបានប្រារព្វឡើង នាយប់ថ្ងៃទី ៥ មិថុនា នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់សមាជិកការិយាល័យ​នយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំរបស់បណ្ដាក្រសួង ស្ថាប័ន ផ្នែក។
វៀតណាមជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ជាពិសេសសំរាប់កុមារ
(VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃទិវាបង្កើតមូលនិធិ​កុមាររបស់ សហជីព វៀតណាម ត្រូវបានប្រារព្វឡើង នាយប់ថ្ងៃទី ៥ មិថុនា នៅរដ្ឋធានីហាណូយ  ដោយមានការចូលរួមរបស់សមាជិកការិយាល័យ​នយោបាយ និងជាអនុប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំរបស់បណ្ដាក្រ សួង  ស្ថាប័ន ផ្នែក។ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (TTXVN)           ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ​បក្ស រដ្ឋ  និងសង្គមទាំងមូលបាននិងកំពុងយកចិត្តទុកដាក់ជាពិសេសសំរាប់កុមារ ដើម្បី កុមារគ្រប់រូបទទួលបានអ្វីល្អបំផុត៖           “ នាបច្ចុប្បន្ន នៅមានកុមារជាច្រើននៅតំបន់ឆ្ងាយដាច់ស្រយាល កុមារ​នៅ គ្រួសារ ក្រីក្រ កុមារមានស្ថានភាពលំបាក កុមារពិសេស… នៅជួបការ​លំបាកជាច្រើន  ហើយថែមទាំងមានកុមារមិនបានទទួលសិទ្ធិជាសារវ័ន្តរ​បស់កុមារទៀតផង។ ដោយ ហេតុនេះ យើងត្រូវប្រមូលផ្តុំកម្លាំងដើម្បីរៀបចំសកម្មភាពជួយឧបត្ថម្ភនានា សំរាប់ កុមារ ជាពិសេសគឺកុមារមានស្ថានភាពលំបាក។ ខ្ញុំមានគោលបំណងថា៖ សហភា ពពលករ វៀតណាម បន្តបញ្ជាណែនាំមូល​និធិគាំពារកុមារនៃ​សហជិពវៀតណាម  និងសហជិព គ្រប់ជាន់ថ្នាក់ លើកកំពស់ប្រសិទ្ធិភាពការងារថែទាំ ​គាំពារ អប់រំកុមារ  និងថែទាំង  ការពារសិទ្ធិ​និងផលប្រយោជន៍ជាក់ស្ដែងស្របច្បាប់ ត្រឹមត្រូវរបស់ពលករ៕”

More