វៀតណាមឈានទៅមុខក្នុងការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចក្នុងអាស៊ាន
21/07/2015 10:23
(VOV)_ពីឥឡូវនេះដល់ថ្ងៃទី៣១ ធ្នូ ជារយៈពេលបង្កើតសហគមន៍អាស៊ាន ពេលវេលាមិនសល់ប៉ុន្មានទេ បានជាគ្រប់ក្រសួង ស្ថាប័នត្រូវតែសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នា ជំរុញការអនុវត្តរាល់ការសន្យា

វៀតណាមឈានទៅមុខក្នុងការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចក្នុងអាស៊ាន (VOV)_ពីឥឡូវនេះដល់ថ្ងៃទី៣១ ធ្នូ ជារយៈពេលបង្កើតសហគមន៍អាស៊ាន ពេលវេលាមិនសល់ប៉ុន្មានទេ បានជាគ្រប់ក្រសួង ស្ថាប័នត្រូវតែសហប្រតិបត្តិការ យ៉ាងស្អិតរមួតជាមួយគ្នា ជំរុញការអនុវត្តរាល់ការសន្យា ធ្វើសកម្មភាពនៅសេស សល់ ក្នុងអាស៊ាន បន្តពង្រីកស្មារតីសកម្ម ម្ចាស់ការ ផ្តើមគំនិតថ្មីជាច្រើន ដើម្បីជំ រុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ នេះគឺជាស្មារតីរួម ក្នុងកិច្ចប្រជុំអន្តរស្ថាប័ន រវាងបណ្ដាស្ថាប័នចូលរួមកិច្ចសហប្រតិបត្តិការអាស៊ាន ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ កក្កដា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ។ តាមព័ត៍មានពីសន្និសីទនេះថា៖ រហូតមកដល់ពេលនេះ អាស៊ានអនុវត្តបាន ជាង៨៥%នៃបណ្ដាគោលដៅ វិធានការដែលបានដាក់ចេញ ក្នុងការកសាងសហគមន៍ អាស៊ាន។ ក្នុងនោះ សរសរនយោបាយ សន្តិសុខទទួលបាន៨៥% សរសរសេដ្ឋកិច្ច ទទួលបានជិត៩៥% និងសរសរវប្បធម៌ សង្គម ទទួលបានជិត១០០%។រួមជាមួយការ ខំប្រឹងប្រែងនេះ វៀតណាមជាប្រទេសឈានទៅមុខ ក្នុងការអនុវត្តកិច្ចសន្យាកសាង សហគមន៍អាស៊ាន។ អនុរដ្ឋមន្ត្រី Le Hoai Trung បានអោយដឹងថា៖ “ វៀតណាមអនុវត្តដ៏ល្អ លើគ្រប់ជ្រុងជ្រោយ។ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច វៀតណាមនិងសិង្ហបុរី ជាប្រទេសចំនួន២ឈានទៅមុខក្នុងវិស័យនេះ។ ក្នុងស្ថាន ភាពជាក់ស្ដែង អាស៊ានដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ មិនគ្រាន់តែ ក្នុងគោលនយោបាយកិច្ចការបរទេសប៉ុណ្ណោះទេ ថែមទាំង ជំរុញដំណើការធ្វើ សមាហរណកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិទៀតផង៕”
Related





