វៀតណាមឈ្នះមេដាយមាសនៅក្នុងការប្រឡងអូឡាំពិកផ្នែក តារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ
12/11/2018 10:40
(VOVWORLD) -រុមវៀតណាមជាប់លំដាប់ថ្នាក់ទី ១០ ក្នុងការប្រឡងអូឡាំពិកផ្នែក តារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ

ក្រុមវៀតណាមដែលចូលរួមការប្រឡងអូឡាំពិកផ្នែក តារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ (កាសែត Nhan dan) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ការប្រឡង អូឡាំពិកផ្នែកតារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ(IOAA) លើកទី ១២ បានប្រព្រឹត្តិទៅនៅ ទីក្រុងប៉េកាំងប្រទេសចិន។ គណប្រតិភូវៀតណាម ដឹកនាំដោយ លោកស្រី Bui Thi Minh អនុប្រធានការិយាល័យអប់រំទូទៅនៃមន្ទីរអប់រំ និងបណ្ដុះបណ្ដាលទីក្រុងហាណូយ រួមជាមួយសិស្សានុសិស្សចំនួន ៥ រូបនៅទីក្រុងហាណូយបានចូលរួមការប្រឡងនេះ។ ដោយ ឈ្នះមេដាយមាសចំនួន ៤ គ្រឿង ក្រុមវៀតណាមបានជាប់លំដាប់ថ្នាក់ទី ១០ ក្នុងការប្រឡងនេះ។ នេះ គឺជាលើកទី ២ ហើយ ដែលប្រទេសចិនបានទទួលរៀបចំការប្រឡង IOAA ដោយមានការចូលរួមរបស់បេក្ខជនចំនួន ២១៤ នាក់ មកពីប្រទេសចំនួន ៣៩ ផងដែរ៕
Related






