VOV WorldVOV World
វៀតណាមឈរឈ្មោះក្នុងក្រុមប្រឹក្សារប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩
04/11/2015 08:22
(VOVworld) – សម័យប្រជុំលើកទី ៣៨ មហាសន្និបាត អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់ អ.ស.ប. (UNESCO) បានបើកជាផ្លូវការ នាថ្ងៃទី ៣ វិច្ឆិកា នៅ ទីក្រុងប៉ារីស​ (បារាំង)។
វៀតណាមឈរឈ្មោះក្នុងក្រុមប្រឹក្សារប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩
វៀតណាមឈរឈ្មោះក្នុងក្រុមប្រឹក្សារប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩ (Image: VNA) (VOVworld) – សម័យប្រជុំលើកទី ៣៨ មហាសន្និបាតអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់ អ.ស.ប. (UNESCO) បានបើកជាផ្លូវការ នាថ្ងៃទី ៣ វិច្ឆិកា នៅ ទីក្រុងប៉ារីស​ (បារាំង)។ ក្នុងរយៈពេលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៣ ដល់ទី ៨ វិច្ឆិកា  អង្គសន្និសីទនឹងពិភាគ្សាអំពីទិសដៅរបស់ UNESCO ក្នុងដំណាក់កាល ២០១៥ -២០១៧ ក្នុងនោះ តភ្ជាប់ទិសដៅធ្វើសកម្មភាពជាមួយបណ្ដាគោលដៅ សកល ទាំងមូលស្តីពីការអភិវឌ្ឍន៍និរន្តភាពរបស់ អ.ស.ប.។ នៅសម័យប្រជុំលើក នេះ UNESCO នឹងរៀបចំពិធីរំលឹកខួបលើកទី ៧០ ទិវាបង្កើត។ គណៈប្រតិភូ វៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក  Pham Cong Tac បានចូលរួមសម័យប្រជុំលើកនេះ។ ជាពិសេសគឺ វៀតណាម  នឹងឈរឈ្មោះក្នុងក្រុមប្រឹក្សារប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩។  តាមរបៀបវារៈ លោក Pham Cong Tac នឹងមានបទសន្ទរៈកថានៅសម័យប្រជុំ  មហាសន្និបាតក្រុមប្រឹក្សារ នាថ្ងៃទី ៦ វិច្ឆិកា ខាងមុខ។ វៀតណាមនឹងស្នើរឲ្យ  ក្រុមប្រឹក្សារទទួលស្គាល់មជ្ឈមណ្ឌលរូបវិទ្យានិងមជ្ឈមណ្ឌលគណិតសាស្ដ្រ នៅ វៀតណាមគឺជាមជ្ឈមណ្ឌលចំណុះអង្គការ  UNESCO ។ វៀតណាមនឹង ឧទ្ទេសនាមកម្មវិធីអំពីអប់រំសមភាពភេទដែលកំពុងត្រូវបានអនុវត្តនៅតាម ប្រព័ន្ធសាលារៀននៅវៀតណាមព្រមទាំងផ្តើមឡើងការផ្តើមគំនិតបង្កើត បណ្ដាញអប់រំសមភាពភេទលើពិភពលោកផងដែរ៕ 

More