នា​ថ្ងៃទី ២៨ ខែមេសា នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម បាន​ប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៥ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពី​បណ្តា​ប្រទេសអាស៊ាន និង​ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧។ គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង បានមានសំណើរ​ជាច្រើន​សំដៅកំណត់​រូបរាង​អនាគតនៃទំនាក់ទំនងអន្តរតំបន់។

ថ្លែងនៅក្នុង​សន្និសីទ រដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង បានបញ្ជាក់ថា វៀតណាម និងអាស៊ានតែងតែយក​ចិត្ត​ទូក​ដាក់​លើតួនាទីរបស់ EU ដោយសង្កត់ធ្ងន់ថា តំបន់ទាំងពីរមានផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន។ លោក​រដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ​បង្កើនការសន្ទនាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ និងគ្រប់គ្រងបញ្ហាប្រឈមរួម។

ជាពិសេស រដ្ឋមន្ត្រីបានផ្តល់អនុសាសន៍​ជាក់លាក់មួយ​ចំនួន ដើម្បីបង្កើតរបក់​គំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការពន្លឿនការផ្តល់សច្ចាប័ននិងអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស​ទូលំទូលាយរវាងអាស៊ាន-សហភាពអឺរ៉ុប (CATA) និងដាកច់ចេញគោលដៅអនុម័តលើ​ច្បាប់ពាណិជ្ជកម្មឌីជីថលអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ២០២៦។ សំណើរបស់វៀតណាមស្តីពីការអនុវត្តន៍ផែនទីបង្ហាញផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរតំបន់ បាន​រួមចំណែកដល់ការបញ្ជាក់ពីតួនាទីសកម្មរបស់វៀតណាមក្នុងការតភ្ជាប់ខឿន​សេដ្ឋកិច្ចធំៗទាំងពីរ៕​