VOV WorldVOV World
វៀតណាមជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយគណៈបក្សមួយចំនួនរបស់ឆែក
17/09/2016 08:17
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែកនោះ នាថ្ងៃទី១៦ កញ្ញា នៅរដ្ឋធានី Praha លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមបានអញ្ជើញជួបធ្វើការជាមួយថ្នាក់
វៀតណាមជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយគណៈបក្សមួយចំនួនរបស់ឆែក
វៀតណាមជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយគណៈបក្សមួយចំនួនរបស់ឆែក (VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែកនោះ នាថ្ងៃទី ១៦ កញ្ញា នៅរដ្ឋធានី Praha លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចល នា ប្រជាជនមជ្ឈឹមបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈបក្សសង្គមប្រជា ធិបតេយ្យឆែកនិងគណៈបក្សកុម្មុយនិស្តឆែក-មូរ៉ាវ៉ា។​នៅក្នុងជំនួបទាំងអស់នេះ លោកស្រី Truong Thi Mai បានអះអាងថា វៀតណាមគាំទ្រឆែកបានគាំទ្រនិងជម្រុញ សហភាព អឺរ៉ុបឲ្យចុះហត្ថលេខាជាផ្លូវការយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី(EVFTA) ជាមួយវៀតណាម និងទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀត ណាម ក៏ដូចជា ការដែលរដ្ឋាភិបាលឆែកបង្កលក្ខណៈងាយស្រួលសម្រាប់ការផ្តល់ ទិដ្ឋាការឲ្យពលរដ្ឋ វៀតណាម​។ ស្តីពីស្ថានភាពនៃជម្លោះនៅសមុទ្រខាងកើតនា ពេលថ្មីៗនេះ ជាពិសេស គឺសាលក្រមនាថ្ងៃទី១២កក្កដាឆ្នាំ២០១៦របស់តុលាការ អាជ្ញាកណ្តាលអចិន្ត្រៃយ៍នៃក្រុងឡាអេនោះ លោកស្រី Truong Thi Mai បានអះអាង ថា វៀតណាមរក្សារជាប់គោល នយោបាយដោះស្រាយជម្លោះលើសមុទ្រខាងកើត ដោយសន្តិវិធីឈរលើច្បាប់អន្តរ ជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២។         ស្តីពីបញ្ហានេះ គណៈបក្សទាំងពីររបស់ឆែកនៅតែចែករំលែកនូវទស្សនរបស់វៀត  ណាមនិងចាត់ទុកថា សន្តិវិធីនៅតែជាជម្រើសចម្បងក្នុងការដោះស្រាយជម្លោះ បច្ចុប្បន្ន។ ពួកគេសង្ឃឹមថា ភាគីនានានឹងនាំគ្នាអង្គុយលើតុចរចារដើម្បីស្វែងរកនូវ ដំណោះ ស្រាយសមស្របសម្រាប់ជម្លោះនៅសមុទ្រខាងកើត៕