VOV WorldVOV World
វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងសម្ព័ន្ធភាពប៉ាស៊ីហ្វិក
23/07/2016 09:01
(VOVworld) - នៅជំនួបពោលខាងលើ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅម៉ិកស៊ិកលោកស្រី Le Linh Lan បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការរវាង ប្លុកទាំងពីរ ក្នុងការជំរុញទំនាក់ទំនងឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក រួមវិភាគទានយ៉ាងសកម្មក្នុងការកសាងសន្តិភាព វឌ្ឍនភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទាំងមូល។
(VOVworld) - ឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ានមួយចំនួនរួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃនិងវៀតណាម និងប្រទេសចំណុះសម្ព័ន្ធភាពប៉ាស៊ីហ្វិករួមមានឈីលី កូឡុំប៊ីនិងប៉េរូ ប្រចាំនៅម៉ិកស៊ិកបានជួបប្រជុំនៅស្ថានទូតវៀតណាមនាថ្ងៃទី២១ កក្កដា សំដៅពិភាគ្សាអំពីការជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែងរវាងប្លុកទាំងពីរ ត្រៀមរៀបចំខ្លឹមសារនិងការផ្ដើមគំនិតសហប្រតិបតិ្តការឆ្ពោះទៅសន្និសីទរដ្ឋមន្រ្តី ការបរទេស និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីអំពីកិច្ចសហប្រតិ បតិ្តការទ្វេភាគី នាខែកញ្ញាខាងមុខនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក។ ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖Viet Hung/TTXVN) នៅជំនួបពោលខាងលើ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកលោកស្រី  Le Linh Lan បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការរវាងប្លុកទាំងពីរក្នុងការ  ជំរុញទំនាក់ទំនងឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក រួមវិភាគទានយ៉ាងសកម្មក្នុងការ កសាងសន្តិភាព វឌ្ឍនភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទាំងមូល។ ស្ដីអំពីទិសដៅអនុវត្តន៍កិច្ចសហប្រតិបតិ្តការជាក់ស្ដែងរវាងអាស៊ាននិងសម្ព័ន្ធ ភាពប៉ាស៊ីហ្វិកនៅប្រទេសម៉ិកស៊ិក តំណាងនៃប្រទេសទាំងអស់បានយល់ស្រប ជាមួយការផ្ដើមគំនិតរបស់ស្ថានទូតវៀតណាម ដោយចាត់ទុកថា ប្លុកទាំងពីរ ចាំបាច់ ត្រូវរៀបចំសកម្មភាពរួម ដូចជាសិក្ខាសាលាស្ដីអំពីកិច្ចសហប្រតិបតិ្តការ រួមនិង សកម្មភាពផ្សព្វផ្សាយវប្បធម៌រួម៕