វៀតណាមជំរុញសកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែ។
07/08/2013 11:56
VOV-ដល់ឥឡូវនេះ សកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែរបស់វៀតណាមបានមានការបោះជំហានគួរឲ្យកត់សម្គាល់

វៀតណាមជំរុញសកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែ។ (most.gov.vn) VOV-ដល់ឥឡូវនេះ សកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែរបស់វៀត ណាមបានមានការបោះជំហានគួរឲ្យកត់សម្គាល់ ឆ្លើយតបបានសំណូមពររបស់ប្រទេសនិងត្រូវបានអង្គការអន្តរជាតិកត់សម្គាល់។នាយកដ្ឋានសុវត្ថិភាពកាំរស្មី វិទ្យុសកម្មនិងនុយគ្លេអ៊ែ(ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា)បានដំណើរការពិនិត្យ បណ្ដាវិធានការការពារសំរាប់បណ្ដាមូលដ្ឋានអនុវត្តការងារកាំរស្មីវិទ្យុសកម្ម ទន្ទឹម នឹងនោះបន្តអនុវត្តគំរោងការ BOA របស់ក្រសួងថាមពលអាមេរិកអំពីការធានា សន្តិសុខសំរាប់បណ្ដាប្រភពកាំរស្មីវិទ្យុសកម្មមានកំរិតគ្រោះថ្នាក់ខ្ពស់នៅវៀត ណាមនិងបានសំរេចការបំពាក់ប្រព័ន្ធសន្តិសុខនៅមូលដ្ឋានចំនួន២២មានប្រភព កាំរស្មីវិទ្យុសកម្មខ្ពស់។ ក្រៅពីនោះនាយកដ្ឋានកំពុងសហការជាមួយ អគ្គនាយកដ្ឋានគយត្រៀមសំណុំបែបបទប្រគល់ខ្លោងទ្វាពិនិត្យសារថាតុវិទ្យុសកម្ម នៅព្រលានយន្តហោះអន្តរជាតិ Noi Bai ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជួយឧបត្ថម្ភជាដើម៕
Related





