VOV WorldVOV World
វៀតណាមជប៉ុនរជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ
01/07/2013 11:52
(VOVworld) - នាថ្ងៃទី១កក្កដា​ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោកToshimitsu Motegi។
វៀតណាមជប៉ុនរជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ
Vovworld- នាថ្ងៃទី១កក្កដា​  ក្នុងពិធីទទួលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិង ឧស្សាហកម្មជប៉ុនលោកToshimitsu Motegiក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ វៀតណាមពីថ្ងៃទី១ដល់ទី៣កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានគូសបញ្ជាក់ថា៖វៀតណាមមានការយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិ បត្តិការជាមួយជប៉ុន។លោក Nguyen Tan Dungស្នើរថាភាគីទាំង២ជំរុញខ្លាំងតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីនិងជប៉ុនបង្កើនទុនODA​សំរាប់វៀតណាមតទៅទៀត។ មុននោះរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោកVu Huy Hoang បានដំណើរ ការចរចារជាមួយ   ​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Toshimitsu Motegi។ក្នុងឱកាសនេះលោកToshimitsu Motegiបានសំដែងការយកចិត្តទុក ដាក់ដល់យុទ្ឋសាស្រ្តឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្រខ័ណ្ឌសហប្រតិបត្តិការ វៀតណាមជប៉ុនដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៣០   ក៍ដូចជាកិច្ចសហប្រតិ បត្តិការលើវិស័យឧស្សាហកម្មឧបត្ថម្ភ​ជាដើម។ឯ មលោកVu Huy Hoang  មានបំណងថា៖ រដ្ឋាភិបាលជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យ។លោកទាំង២រូបបានធ្វើជា កសិណ្សសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីមួយចំនួន៕ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សារពាណិជ្ជកម្មជប៉ុន។ (Image: baodientuchinhphu.vn)