VOV WorldVOV World
វៀតណាមកាណាដាបង្កើនកិច្ចសហប្រតិបតិ្តការយោធា
06/06/2014 10:31
(VOVworld) - នារសៀលថ្ងៃទី៥ មិថុនា នៅទីស្ដីកាក្រសួង ការពារប្រទេសវៀតណាម ឧត្តមសេនីយឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បាន ទួលជួបសន្ទនាជាមួយគណៈប្រតិភូស្នងការគោល នយោបាយសន្តិសុខអន្តរជាតិ នៃក្រសួងការពារជាតិ កាណាដា ដឹកនាំដោយឧត្តមនាវីត្រីលោក Gilles Couturier នាយកស្នងការគោលនយោបាយសន្តិសុខអន្តរជាតិ ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
វៀតណាមកាណាដាបង្កើនកិច្ចសហប្រតិបតិ្តការយោធា
(VOVworld) - នារសៀលថ្ងៃទី៥ មិថុនា នៅទីស្ដីកាក្រសួងការពារប្រទេស វៀតណាម ឧត្តមសេនីយឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេស បានទួលជួបសន្ទនាជាមួយគណៈប្រតិភូស្នងការគោលនយោបាយ សន្តិសុខអន្តរជាតិ នៃក្រសួងការពារជាតិកាណាដា ដឹកនាំដោយឧត្តមនាវីត្រី លោក Gilles Couturier នាយកស្នងការគោលនយោបាយសន្តិសុខអន្តរជាតិ  ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ឧត្តមសេនីយឯក Nguyen Chi Vinh បានស្នើឲ្យក្រសួងការពារប្រទេសទាំង២ លាតក្រដាងជំរុញកិច្ចសហប្រតិបតិ្តការហ្វឹកហ្វឺនបណ្ដុះបណ្ដាលភាសា អង់គ្លេស ផ្លាស់ប្ដូរបទពិសោធន៍អំពីសុវត្ថិភាពហោះហើរ ការងារស្វែងរក និងជួយសង្រ្គោះ ហើយឆ្ពោះទៅកិច្ចសហប្រតិបតិ្តការក្នុងវិស័យឧស្សាហកម្ម យោធា។ ជំនួបសន្ទនាជាមួយគណៈប្រតិភូស្នងការគោលនយោបាយសន្តិសុខអន្តរជាតិ នៃក្រសួងការពារជាតិកាណាដា អំពីការ ដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ឧត្តមនាវីត្រី Gilles Couturier បានជូនដំណឹងថានាពេលកន្លងទៅ កាណាដា បានចេញសេចក្ដីថ្លែងការណ៍ ដែលគាំទ្រគោលជំហររបស់អាស៊ានអំពីបញ្ហា សមុទ្រខាងកើត ក៏ដូចជារាល់វិធានការរបស់វៀតណាម សំដៅដោះស្រាយ បណ្ដាជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕