ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ថ្លែងនៅកិច្ចប្រជុំលើកទី៥២នៃវេទិកា WEF។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើប្រធានបទ “ការបង្វែរទិសវិបត្តិស្បៀង អាហារសកល” ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានចែករំលែក ការតម្រង់ទិសរបស់ វៀតណាមក្នុងការកសាងកសិកម្មដែលមានកាបូនទាប “បៃតង - អេកូឡូស៊ី - ប្រកបដោយចីរភាព” ដែលព័ទ្ធជុំវិញដោយសសរស្តម្ភចំនួន ៣ ៖ “កសិកម្ម អេកូឡូស៊ី” “ជនបទទំនើប” “កសិករឆ្លាតវៃ”។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យ មានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការពង្រឹងភាពធន់ និងការសម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long រួមចំណែកដល់ការពង្រឹង សន្តិសុខស្បៀងជាតិ និងតំបន់។
ក្នុងរយៈពេលចូលរួមកិច្ចប្រជុំ នាថ្ងៃទី ២៣ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអាមេរិកលោក Patrick Leahy; បានជួបធ្វើការជាមួយអ្នកដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនអំពីការទាក់ ទាញហិរញ្ញវត្ថុបៃតង ហើយបានទទួលជួបថ្នាក់ដឹកនាំសហគ្រាសជាច្រើនផងដែរ។
នៅក្នុងជំនួបជាមួយលោកស្រី Amanda Murphy នាយិកាផ្នែកធនាគារ ពាណិជ្ជកម្មតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍-ប៉ាស៊ីហ្វិក លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីអាទិភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍហិរញ្ញវត្ថុបៃតង ប្រកបដោយចីរភាព ជាពិសេសគឺជំរុញការអភិវឌ្ឍទីផ្សារមូលបត្របំណុលបៃតង។ លោកស្រី Amanda Murphy បានឲ្យដឹងថា ធនាគារ HSBC មានការយកចិត្តទុកដាក់ ហើយត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណើរការអនុវត្តការបម្លែងថាមពលបៃតង រួមវិភាគទានដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕





