VOV WorldVOV World
វៀតណាមខំប្រឹងប្រែងអភិរក្សមណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh
26/06/2014 06:59
(VOVworld) – មណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh (ភាគខាងជើង វៀតណាម) ទើបនឹងបាន ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកនៅសម័យ ប្រជុំលើកទី ២៨ នៃគណៈកម្មាធិការបេតិកភ័ណ្ឌ ពិភពលោករបស់ UNESCO។
វៀតណាមខំប្រឹងប្រែងអភិរក្សមណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh
វៀតណាមខំប្រឹងប្រែងអភិរក្សមណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh (Image: VNA) (VOVworld) – មណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh (ភាគខាងជើង វៀតណាម) ទើបនឹងបានទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកនៅសម័យប្រជុំ លើកទី ២៨ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោករបស់ UNESCO។ តាមអនុ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោកស្រី Dang Thi Bich Lien បានឲ្យដឹងថា៖ “សំណុំឯកសាររបស់វៀតណាមទទួលបានការវាយតំលៃខ្ពស់របស់សមាជិកគ្រប់ រូបនៃ គណៈកម្មាធិការ UNESCO។ ដោយសារ ខេត្ត Ninh Binh បានម្ចាស់ការ អញ្ជើញបណ្ដាអ្នកជំនាញការអន្តរជាតិទៅដំណើការសិក្សាបុរាណវិទ្យាហើយ បង្ហាញឲ្យសកលលោកដឹងថា៖ មនុស្សសម័យបុរាណបានរស់នៅនៅតំបន់ Trang An។ បណ្ដាសមាជិកគណៈកម្មាធិ​ការបានវាយតំលៃថា៖ មណ្ឌលប្រព័ន្ធ រម្មណីដ្ឋាន Trang An គឺជាមណ្ឌលបេតិកភ័ណ្ឌចំរុះដំបូងលើសកលលោកដែល មានតំលៃទាំងខាងវប្បធម៌ផងនិងធម្មជាតិដែលត្រូវបានអភិរក្សល្អ។មណ្ឌលនេះ ក៏ត្រូវបានវាយតំលៃគឺជាប្រព័ន្ធរម្មណីដ្ឋានស្អាតមួយក្នុងចំណោមប្រព័ន្ធរម្មណីដ្ឋាន ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍៕”