VOV WorldVOV World
វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០៣០មានខឿនអប់រំទទួលបានបទដ្ឋានជឿនលឿនក្នុងដំបន់។
24/07/2013 11:31
VOV-នាព្រឹកថ្ងៃទី២៤កក្កដានៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត​ណាម​លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាជាតិអំពីអប់រំនិង​អភិវឌ្ឍន៍​​ប្រភពធនធានមនុស្សអាណត្តិ២០១១-២០១៥។
វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០៣០មានខឿនអប់រំទទួលបានបទដ្ឋានជឿនលឿនក្នុងដំបន់។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិអំពីអប់រំនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សអាណត្តិ២០១១-២០១៥។ (vov.vn)         VOV-នាព្រឹកថ្ងៃទី២៤កក្កដានៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត​ ណាម​លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាជាតិអំពីអប់រំ និង​អភិវឌ្ឍន៍​​ប្រភពធនធានមនុស្សអាណត្តិ២០១១-២០១៥។ សម័យប្រជុំបាន ប្រមូល​ផ្ដុំ​ពិភាគ្សារួមមតិទៅលើពង្រាងគំរោងការ “ផ្លាស់ប្តូរជាសារវន្តលើគ្រប់ វិស័យអប់រំ​និង​បណ្ដុះបណ្ដាល ឆ្លើយតបនឹងតម្រូវការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម​ក្នុង​លក្ខណៈសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិង សមាហរណកម្មអន្តរជាតិ”។ ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រធានក្រុមប្រឹក្សា​ជាតិ​អប់រំនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សបាន ស្នើរថា៖          “គំរោងការត្រូវធ្វើឲ្យច្បាស់ទស្សនៈការយល់ដឹងអំពីតួនាទីមានអត្ថន័យ សំរេចរបស់អប់រំក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍ អប់រំក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ គំរោងការក៏ត្រូវធ្វើឲ្យ ច្បាស់ទិសដៅ​មួយ​ចំនួនដើម្បីបង្កភាពងាយស្រួលសំរាប់ការផ្សព្វផ្សាយគោល នយោបាយទាក់ទិន​ដល់​អប់រំ៕”