VOV WorldVOV World
វៀតណាមកំណត់ស្តង់ដាអំពីប្រទេសឧស្សាហកម្មតាមទិសទំនើប
26/02/2015 10:40
(VOVworld) - ស្តង់ដាអំពីប្រទេសឧស្សាហកម្មតាមទិស ទំនើប គឺជា ប្រធានបទនៃសិក្ខាសាលាដែលបានប្រ ព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានី ហាណូយ។
វៀតណាមកំណត់ស្តង់ដាអំពីប្រទេសឧស្សាហកម្មតាមទិសទំនើប
(VOVworld) - ស្តង់ដាអំពីប្រទេសឧស្សាហកម្មតាមទិសទំនើប គឺជាប្រធានបទនៃ សិក្ខាសាលាដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានី ហាណូយ។ នៅទីនេះ បណ្ដាអ្នកគ្រប់គ្រងនិងអ្នកជំនាញការខាងសេដ្ឋកិច្ច បានចាត់ទុកថា ដើម្បីវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មជាសារវ័ន្តគឺជាបញ្ហាធំ១។ក្នុង ដំណាក់កាល២០១៦-២០២០ វៀតណាមត្រូវប្រមូលផ្ដុំដោះស្រាយភារកិច្ចសំខាន់ មួយចំនួន នោះគឺ បង្កើតមូលដ្ឋានរបបនានា ប្រភពកម្លាំង ហេដ្ឋរចនាសម្ព័ន្ធ  ជ្រើស រើសការអភិវឌ្ឍន៍វិស័យឧស្សាហកម្មទំនើបមួយចំនួន ជាដើម។លោក Nguyen Duc Kien អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាវៀតណាមបាន ឲ្យដឹងថា៖ ដើម្បីក្លាយ់ទៅជាប្រទេសឧស្សាហកម្ម១ វៀតណាមមុនបង្អស់ត្រូវដោះស្រាយល្អបញ្ហាកសិកម្ម បញ្ហាជនបទ “ស្តង់ដាអំពីប្រទេសឧស្សាហកម្មនៅដំណាក់កាលនិមួយៗគឺខុសគ្នា ដូច្នេះហើយ យើងត្រូវកំណត់ទ្រង់ទ្រាយសំរាប់ខឿនកសិកម្មវៀតណាមដោយមាន ៧៣%នៃ ចំនួនប្រជាជនធ្វើកសិកម្ម។យើងត្រូវដោះស្រាយបានបញ្ហាកសិកម្ម ជនបទ ដោះស្រាយបានដំណើរការធ្វើនគរភាវូបនីយកម្ម ពេលនោះប្រទេស យើងទើប នឹងត្រូវបានហៅថាប្រទេសឧស្សាហកម្ម”។ អ្នកវិទ្យាសាស្ត្រជាច្រើន ក៏បានចាត់ទុកថា ការផ្ទេរប្ដូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច មានសារៈ សំខាន់ណាស់ ក្នុងនោះត្រូវអភិវឌ្ឍន៍ឧស្សាហកម្ម សេវ៉ាកម្មដើម្បីជួយ ឧបត្ថម្ភ ជំរុញវិស័យ កសិកម្មអភិវឌ្ឍន៍៕