វៀតណាមកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពជាមួយប្រទេសដទៃ
03/03/2014 08:53
VOVworld)-នារសៀលថ្ងៃទី២មិនានៅទីក្រុងហា ណូយ ឧត្តមសេនីយ៍ឯក Ngo Xuan Lich លេខាមជ្ឈឹមបក្សកុម្មុយនិស្ត

កម្មវិធីជួបប្រាស្រ័យ “ព្រំដែនពោពេញដោយចំណងមិត្តភាព” (រូបថតៈ qdnd.vn) VOVworld)-នារសៀលថ្ងៃទី២មិនានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Ngo Xuan Lich លេខាមជ្ឈឹមបក្សកុម្មុយនិស្ត និងជាប្រធានអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម បានទទួលជួបជាមួយតំណាងថ្នាក់ដឹកនាំកង ទ័ពនៃ បណ្តាប្រទេសឡាវ កម្ពុជា ចិន ក្នុងឱកាសមកវៀតណាមចូលរួមកម្មវិធី ជួបប្រា ស្រ័យ “ព្រំដែនពោពេញដោយចំណងមិត្តភាព”។ ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានសង្កត់ធ្ងន់ថា នាពេលខាងមុខ កម្លាំងការពារព្រំដែនរបស់វៀតណាមនិង ប្រទេសទាំងបីត្រូវរួមសហការ ពង្រីកសកម្មភាពចងសម្ព័ន្ធភាពរវាងបណ្តាប៉ុស្តិការ ពារព្រំដែននិងប្រជាជនលើខ្សែព្រំដែនទាំងមូល ខំប្រឹងប្រែងសកម្មក្នុងការប្រយុទ្ធ ប្រឆាំងបទល្មើសលើតំបន់ព្រំដែន។ កម្មវិធីជួបប្រាស្រ័យពិសេស “ព្រំដែនពោពេញដោយចំណងមិត្តភាព” ដោយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនរួមផ្សំជាមួយស្ថានីយ៌ទូរទស្សន៍វៀតណាមរៀប ចំឡើងនាយប់ថ្ងៃទី១មិនាក្នុងឱកាសរំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកងទ័ព ការពារព្រំដែន (ថ្ងៃទី៣មិនា១១៩៥៩-ថ្ងៃទី៣មិនា២០១៤)និងរំលឹកខួបលើកទី ២៥ នៃទិវាប្រជាជនទាំងមូលការពារព្រំដែន (ថ្ងៃទី៣មិនា១១៩៥៩-ថ្ងៃទី៣មិនា២០១៤)៕
Related





