វៀតណាមលាតត្រដាងអនុវត្តរាល់ភារកិច្ចតាំងពីដើមនិទាឃៈរដូវ
24/02/2015 11:32
Vovworld-នារសៀលថ្ងៃទី២៤កុម្ភៈនៅទីស្ដីការរដ្ឋាភិបាល វៀតណាម ក្រោមអធិបតីភាបរបស់នាយករដ្ឋមន្ត្រី

វៀតណាមលាតត្រដាងអនុវត្តរាល់ភារកិច្ចតាំងពីដើមនិទាឃៈរដូវ (VOV) Vovworld-នារសៀលថ្ងៃទី២៤កុម្ភៈនៅទីស្ដីការរដ្ឋាភិបាលវៀតណាម ក្រោម អធិបតីភាបរបស់នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung អចិន្ត្រៃយ៍រដ្ឋាភិបាលបាន រៀបចំប្រជុំស្ដីពីស្ថានភាពបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក២០១៥។ ថ្លែងមតិ វាយតំលៃនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃថា ក្រសួងស្ថាប័នដំបន់នានាបានធានាឲ្យប្រជាជនទទួលបុណ្យតេតសុខដម្យរម្មនា សុវត្ថិភាពនិងសន្សំសំចៃ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung លើកច្បាស់ថា ក្រសួងស្ថាប័នដំបន់នានាត្រូវ ចាប់ផ្ដើមក្នុងការងារប្រញាប់ប្រញាល់ដាច់ខាតអនុវត្តដោយព្រមៗគ្នារាល់ភារកិច្ច ដែលបានដាក់ចេញដូចនឹងសមត្ថកិច្ចតាំងពីប៉ុន្មានថ្ងៃខែដើមនិទាឃៈរដូវថ្មី បង្កើន ល្បឿនផលិតកម្ម។ តាមនោះក្រសួងស្ថាប័នដំបន់បន្តប្រមូលផ្ដុំជំរុញសកម្មភាព ផលិតកម្មអាជីវកម្មបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មធ្វើសកម្មភាព។ នាយករដ្ឋមន្ត្រីក៏បានរំលឹកក្រសួងស្ថាប័នដំបន់បន្តអនុវត្តល្អភារកិច្ចសន្តិសុខការពារ ជាតិការពារដ៏រឹងមាំឯករាជ្យអធិបតេយ្យភាពដែនដីដ៏ពិសិដ្ឋនៃមាតុប្រទេស៕
Related





