វៀតណាម៖លើកកំពស់គុណភាពក្នុងការគ្រប់គ្រងរដ្ឋអំពីកិច្ចការពារបរិស្ថាន
07/01/2015 11:03
(VOVworld) - អនុប្រធានអគ្គនាយកដ្ឋានបរិស្ថានលោក Nguyen The Dong បានឲ្យដឹងថា នាឆ្នាំ២០១៥អគ្គនាយក ដ្ឋានបរិស្ថាននឹងបន្តលាតត្រដាងអនុវត្តនិងជំរុញខ្លាំង សកម្មភាពគ្រប់ គ្រងរដ្ឋអំពីបរិស្ថានប្រកបដោយ ប្រសិទ្ធភាព។

(VOVworld) - នាថ្ងៃទី៦ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម ក្នុងពិធីបូក សរុបឆ្នាំ២០១៤និងដាក់ចេញទិសដៅអនុវត្តភារកិច្ចឆ្នាំ២០១៥ អនុប្រធានអគ្គ នាយកដ្ឋានបរិស្ថានលោក Nguyen The Dong បានឲ្យដឹងថា នាឆ្នាំ២០១៥ អគ្គ នាយកដ្ឋានបរិស្ថាននឹងបន្តលាតត្រដាងអនុវត្តនិងជំរុញខ្លាំងសកម្មភាពគ្រប់គ្រង រដ្ឋអំពីបរិស្ថានប្រកបដោយប្រសិទ្ធភាព។អគ្គនាយកដ្ឋាននឹងប្រមូលផ្ដុំដំណើរការ អនុវត្តច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងរៀបចំការឃោសនាឲ្យមានភាពទូលំ ទូលាយក្នុងសង្គមទាំងមូល បង្កើនការងារកែទម្រង់រដ្ឋបាលតាមទិសតម្លាភាព ធានាលក្ខណៈតាមក្រិតក្រមមានប្រសិទ្ធភាពសំរាប់ប្រជាជននិងអង្គភាពអាជី វកម្ម។ក្នុងឆ្នាំ២០១៥អគ្គនាយកដ្ឋានបរិស្ថាននឹងរៀបចំសន្និសីទជាច្រើនដូចជា សន្និសីទអំពីបរិស្ថានទូទាំងប្រទេសលើកទី៤ សន្និសីទថ្នាក់រដ្ឋមន្រ្តីបរិស្ថាន អាស៊ានលើកទី១៣និង ព្រឹត្តិការណ៍ផ្សេងៗទៀត៕
Related





