VOV WorldVOV World
វៀតណាមលើកកំពស់តួនាទីរបស់អាស៊ានក្នុងការធានាររចនាសម្ព័ន្ធសន្តិសុខនិងស្ថិរភាពក្នុងតំបន់
16/02/2016 08:00
(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានរៀបចំ សម័យពិភាក្សាបើកទូលាយក្រោម ប្រធានបទ «គោរពបណ្ដាគោលដៅកំពូល របស់ធម្មនុញ្ញ អ.ស.ប. កត្តាសំខាន់សំដៅរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ»។
វៀតណាមលើកកំពស់តួនាទីរបស់អាស៊ានក្នុងការធានាររចនាសម្ព័ន្ធសន្តិសុខនិងស្ថិរភាពក្នុងតំបន់ (Image: VNA) (VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានរៀបចំ  សម័យពិភាក្សាបើកទូលាយក្រោមប្រធានបទ «គោរពបណ្ដាគោលដៅកំពូល  របស់ធម្មនុញ្ញ អ.ស.ប. កត្តាសំខាន់សំដៅរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ» ។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki Moon បានសង្កត់ ធ្ងន់​ទៅលើតួនាទីរបស់ អ.ស.ប. ក្នុងការជួយឧបត្ថម្ភកសាងសមត្ថភាពសំរាប់ ប្រទេស នានាដើម្បីដោះស្រាយជំលោះនិងវិបត្តិតាមរយៈវិធានការរាំងស្កាត់ រកឃើញនិងព្រមានមុនៗ។ លោកក៏បានអះអាងថា៖ ទិសដៅធ្វើសកម្មភាព របស់ អ.ស.ប. ផ្អែកទៅលើកិច្ចសហប្រតិបត្តិការតម្លាភាពនិងការគោរព អធិបតេយ្យភាពជាតិតាមស្មារតីរបស់ធម្មនុញ្ញ អ.ស.ប.។            ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធាន អង្គទូតវៀតណាមប្រចាំនៅ អ.ស.ប. បានចាត់ទុកថា៖ អ.ស.ប. គប្បី ពង្រីក តួនាទីជួយឧបត្ថម្ភដោះស្រាយជំលោះដោយសន្តិវិធីនិងទប់ទល់នឹងជំលោះ ព្រមទាំង ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. គប្បីបង្កើនទំនាក់ទំនងជាមួយបណ្ដា  អង្គការក្នុងតំបន់និងអនុតំបន់ អនុវត្តល្អតួនាទីធ្វើជាអ្នកអាជ្ញាកណ្ដាលសម្រុះ  សម្រួល បំផុសប្រភពធនធានមនុស្សនិងលើកកំពស់សមត្ថភាពសំរាប់ សកម្មភាព រក្សាសន្តិភាព។ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ ទៅលើតួនាទី សាមគ្គីភាពរបស់អាស៊ានក្នុងការធានារចនាសម្ព័ន្ធសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសចំពោះមុខបំរ៉ែបំរួលដ៏ស្មុគស្មាញនៅសមុទ្រ ខាងកើតដែលមានការ សាងសង់ខុសច្បាប់ដោយឯកតោភាគីដែលជះ ឥទ្ធិពលដល់បរិស្ថាននិងរំលោព ទៅលើសន្តិភាពសន្តិសុខស្ថិរភាពក្នុងតំបន់។ ឯកអគ្គរដ្ឋទូតវៀតណាមបានស្នើរ ឲ្យភាគីទាក់ទិននានាបញ្ឈប់ភា្លមមួយ រំពិចរាល់ទង្វើផ្លាស់ប្តូរសភាពដើម យោធា ភាវូបនីយកម្ម ឬ ធ្វើឲ្យស្ថានភាព នៅសមុទ្រខាងកើតស្មុគស្មាញថែមទៀត ហើយ អំពាវនាវដោះស្រាយ ជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានធម្មនុញ្ញ​ អ.ស.ប. និងច្បាប់ អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ គោរពសិទ្ធិរសរីភាពនាវាចរណ៍អាកាសចរណ៍ក្នុងតំបន់ សន្យាអនុវត្ត ដ៏ត្រឹមត្រូវនិងពេញលេញសេចក្តីថ្លែងការណ៍នៃភាគីនាននៅសមុទ្រខាង កើត (DOC) និងឆ្ពោះទៅទទួលបានក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (COC)៕