វៀតណាមលើកមតិជាច្រើនអំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស
15/06/2014 08:53
Vovworld-ចាប់បីថ្ងៃទី១១ដល់១៣មិថុនានៅទីស្ដីការអង្គការសហប្រជាជាតិនៅទីក្រុង Geneva ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនីតិកាលទី២៦

វៀតណាមលើកមតិជាច្រើនអំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស (VOV) Vovworld-ចាប់ពី ថ្ងៃទី១១ដល់១៣មិថុនានៅទីស្ដីការអង្គការសហប្រជាជាតិ នៅទីក្រុង Geneva ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនីតិកាល ទី២៦បានដំណើរការពិភាគ្សាអំពីសិទ្ធិរដ្ឋប្បវេណីនយោបាយសេដ្ឋកិច្ចវប្បធម៍ សង្គមនិងអភិវឌ្ឍន៍។ នៅបណ្ដាសម័យប្រជុំ គណៈប្រតិភូវៀតណាមបានអះអាង នូវការផ្ដួតផ្ដើមគំនិតការពារនិងជំរុញសិទ្ធិមនុស្សក៏ដូចជាប្តេជ្ញាអនុវត្តកិច្ចសន្យា របស់ខ្លួនក្នុងនាទីជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សទន្ទឹមនឹងនោះលើកមតិជា ច្រើនំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស។ បណ្ដាបទថ្លែងមតិរបស់ គណៈប្រតិភូវៀតណាមបានលើកត្រដែតរាល់វឌ្ឍន៍ភាពដែលវៀតណាមទទួល បានក្នុងការកសាងរបបច្បាប់លាតត្រដាងគោលនយោបាយយុទ្ធសាស្ត្រទាក់ទិន ដល់សិទ្ធិរបស់ប្រជាជន។ នៅការសន្ទនាជាមួយអ្នករាយការណ៍ពិសេសទទួល បន្ទុកបញ្ហាជួញដូរមនុស្ស វៀតណាមបានកត់សម្គាល់រាល់ការខំប្រឹងប្រែងក្នុង ការកសាងនិងជំរុញរបៀបដោយផ្អែកលើសិទ្ធិមនុស្សដើម្បីទប់ទល់នឹងគ្រោះជួញ ដូរមនុស្ស។ ទន្ទឹមនឹងនោះវៀតណាមក៏មានបំណងបណ្ដាប្រទេសយកចិត្តទុក ដាក់ថែមទៀតដល់ការកសាងវិធានការប្រយុទ្ធប្រឆាំងនឹងគ្រោះជួញដូរមនុស្ស នៅសហគមន៍នីមួយៗ៕
Related







