វៀតណាមមានគោលបំណងបណ្ដាភាគីត្រូវអត់ធ្មត់ ស្វែងរកដំណោះស្រាយនៅអ៊ុយក្រែន
19/07/2014 08:54
(VOV)_នាថ្ងៃទី១៨ កក្កដា ឆ្លើយសំនួររបស់វៀតណាមស្ដីពីប្រតិកម្មរបស់វៀតណាម ចំពោះសភាពការណ៍តានតឹងនៅភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (VOV)_នាថ្ងៃទី១៨ កក្កដា ឆ្លើយសំនួររបស់វៀតណាមស្ដីពីប្រតិកម្មរបស់វៀត ណាម ចំពោះសភាពការណ៍តានតឹងនៅភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មាន ថ្ងៃថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានអោយ ដឹង ថា៖ វៀតណាមព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះរាល់បំរ៉ែបំរួលដ៏ស្មុគ្រស្មាញ និងសភាពការណ៍អំពើហឹង្សារត្រូវបានកើនឡើងនៅភាគខាងកើតអ៊ុយក្រែន។ វៀតណាមមានគោលបំណងថា៖បណ្ដាភាគីទាក់ទិននានាត្រូវអត់ធ្មត់ ជៀសវាងអំពើ បង្ករឿងហេតុ ដែលធ្វើអោយសភាពការណ៍កាន់តែតានតឹងឡើងៗ បង្កការខូចខាត ដល់ប្រជាជន។ ទាក់ទិនដល់សហគមន៍ជនវៀតណាមនៅអ៊ុយក្រែន ពិសេសគឺ នៅភាគខាងកើតអ៊ុយក្រែន នាយកនាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេស វៀតណាម បានអោយដឹងថា៖ នាបច្ចុប្បន្ន នៅមានជនវៀតណាមចំនួន៥០០០នាក់ កំពុងរស់នៅ សិក្សារ និងរកស៊ីនៅភាគខាងកើតអ៊ុយក្រែន។ ក្រសួងការបរទេសវៀត ណាម បានស្នើនិងបានរដ្ឋអំណាចអ៊ុយក្រែនឯកភាពរួមសហការ ធានាសុវត្ថិភាព សន្តិសុខសំរាប់សហគមន៍ជនវៀតណាមនៅទីនេះដែរ៕
Related







