VOV WorldVOV World
វៀតណាមមានការព្រួយបារម្ភលើព័ត៌មានទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា
04/01/2026 06:03
(VOVWORLD) - នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ន ក្នុងប្រទេស វេណេស៊ុយអេឡា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំងបានលើកច្បាស់ថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងលើព័ត៌មាន ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងវេណេស៊ុយអេឡា។
វៀតណាមមានការព្រួយបារម្ភលើព័ត៌មានទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង (រូបថត៖ ក្រសួងការបរទេស) វៀតណាមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានគោលការណ៍គោរពអធិបតេយ្យភាពរបស់បណ្តាប្រទេស ដោយមិនប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។ វៀតណាមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ ចូលរួមក្នុងការសន្ទនា ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយផ្អែកលើច្បាប់អន្តរជាតិ រួមចំណែកដល់ការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងជុំវិញពិភពលោក៕
TAG
VOV/VOVworld/វៀតណាម/ព្រួយបារម្ភ/ព័ត៌មាន/ស្ថានភាពបច្ចុប្បន្ន/វេណេស៊ុយអេឡា