VOV WorldVOV World
វៀតណាមមានការរួមវិភាគទានយ៉ាងសកម្មនៅកិច្ចប្រជុំកំពូលលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
05/03/2014 07:56
(VOVworld)ឆ្លើយសំភាសជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មានក្នុងឱកាសលោកឧបនាយករដ្ឋ មន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Binh Minh អញ្ជើញចូលរួម កិច្ចប្រជុំកំពូលទី២៥នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ប្រធាន នាយកដ្ឋាន នៃបណ្តាអង្គការអន្តរជាតិរបស់ក្រសួងការបរទេសវៀតណាមលោក Hoang Chi Trung ឲ្យដឹងថា
វៀតណាមមានការរួមវិភាគទានយ៉ាងសកម្មនៅកិច្ចប្រជុំកំពូលលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
(VOVworld)-ឆ្លើយសំភាសជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មានក្នុងឱកាសលោកឧបនា យករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Binh Minh អញ្ជើញចូល រួម កិច្ចប្រជុំកំពូលទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ប្រធាន នាយកដ្ឋាននៃ បណ្តាអង្គការអន្តរជាតិរបស់ក្រសួងការបរទេសវៀតណាមលោក Hoang Chi Trung ឲ្យដឹងថា នេះជាកិច្ចប្រជុំដំបូងដែលវៀតណាមចូលរួម ក្នុងឋនៈជាសមាជិកក្រុម ប្រឹក្សាសិទ្ធិមនុស្ស។ លោក​ Hoang Chi Trung (កណ្តាល) ប្រធាននាយកដ្ឋាននៃបណ្តាអង្គការអន្តរជាតិរបស់ក្រសួងការបរទេសវៀតណាម (រូបថតៈ VOV.vn)          ផ្តើមពីការផ្តួចផ្តើមគំនិតសកម្មធ្វើសមាហរណកម្មទៅក្នុងជីវភាពរស់នៅ របស់អន្តរជាតិ វៀតណាមបានសន្យាថា នឹងជាសមាជិកសកម្ម មានការទទួល ខុសត្រូវ និងមានការរួមវិភាគទានជាក់ស្តែងចូលក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សា នេះ។ វៀតណាមនឹងស្នើរក្រុមប្រឹក្សាសិទ្ធិមនុស្ស ធានាសិទ្ធិសេដ្ឋកិច្ច សង្គមក៏ដូច ជារាល់បញ្ហាអន្តរកម្មបំរែបំរួលអាកាសធាតុជាដើម។         នេះជាបណ្តាទិសដៅនិងអាទិភាពសំខាន់ដែលវៀតណាមនឹងលាតត្រដាង អនុវត្តន៍ ក្នុងនោះមានបញ្ហាជាច្រើននឹងត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សប្រមូល ផ្តុំពិភាក្សានៅកិច្ចប្រជុំលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។         ទន្ទឹមនឹងនោះ វៀតណាមក៏នឹងរួមជាមួយប្រទេសនានាជម្រុញជំនួប សន្ទនា ស្ថាបនា គោរពគ្នារវាងបណ្តាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមនោះ វៀតណាមនឹងរួមចំណែកធានាជោគជ័យនិងប្រសិទ្ធិភាពនៃកិច្ចប្រជុំកំពូលលើក ទី២៥របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស៕