VOV WorldVOV World
វៀតណាមមានផលិតផលចំនួន២ដែលចូលរួមមហោស្រពខ្សែភាពយន្តអាស៊ានឆ្នាំ២០១៧
29/04/2017 08:48
(VOVworld) - ខ្សែភាពយន្តវៀតណាមចំនួន២ខ្សែ ដែលចូលរួមមហោស្រពខ្សែ ភាពយន្តអាស៊ានឆ្នាំ ២០១៧នៅប្រទេសថៃរួមមាន “Thau Chin នៅ Xiem” និង “ឪពុកនិងកូន”។
Poster ខ្សែភាពយន្ត "Thau Chin នៅ Xiem" (រូបថត៖TTXVN) (VOVworld) - ខ្សែភាពយន្តវៀតណាមចំនួន២ខ្សែដែលចូលរួមមហោស្រពខ្សែ ភាពយន្តអាស៊ានឆ្នាំ២០១៧នៅប្រទេសថៃរួមមាន “Thau Chin នៅ Xiem” និង “ឪពុក និងកូន”។មហោស្រពខ្សែភាពយន្តឆ្នាំនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៧ មេសាដល់ថ្ងៃទី១ ឧសភា ក្នុងឱកាសឆ្នោះទៅការរំលឹកខួបលើកទី៥០ទិវាបង្កើត អាស៊ាន (ថ្ងៃទី៨ សីហា)។ក្នុងឱកាសនេះ គណៈចាត់តាំងបានធ្វើការ ឧទ្ទេសនាម និងបញ្ចាំងខ្សែភាពយន្តចំនួន២២ខ្សែរបស់ប្រទេសអាស៊ានទាំង១០។ខ្សែភាពយន្ត ​ “Thau Chin នៅ Xiem” ត្រូវបានមជ្ឈដ្ឋានអ្នកជំនាញការនិងទស្ស និកជនវាយតំលៃ ខ្ពស់។ខ្សែភាពយន្តនេះបង្កើតឡើងវិញនូវចំណាត់ផ្លូវបដិវត្តន៍ របស់លោក Nguyen Ai Quoc (ឈ្មោះផ្សេងរបស់លោកប្រធានហូជីមិញ) នៅ ប្រទេសថៃក្នុងដំណាក់ កាលពីឆ្នាំ១៩២៨ដល់ឆ្នាំ១៩២៩៕