VOV WorldVOV World
វៀតណាមមានសក្ដានុភាពក្លាយទៅជាដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិកនៅដំបន់
15/12/2013 09:02
Vovworld-ថ្លែងមតិចំពោះមុខសហគមន៍អង្គភាពអាជីវកម្មវៀតណាមនិង​អាមេរិក​ក្នុងពេលមកទីក្រុងហូជីមិញចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ចាប់ពី​ថ្ងៃទី១៤ដល់១៧ធ្នូ) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ចាត់ទុកថា ក្រុមហ៊ុន​ជា​ច្រើននៃប្រទេសទាំងពីរកំពុងជំរុញកិច្ច​សហប្រតិបត្តិការ​ដើម្បីភាពសម្បូររុងរឿងរួមនៃ​ប្រទេសទាំងពីរវៀតណាម-អាមេរិក។
វៀតណាមមានសក្ដានុភាពក្លាយទៅជាដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិកនៅដំបន់
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (VOV)         Vovworld-ថ្លែងមតិចំពោះមុខសហគមន៍អង្គភាពអាជីវកម្មវៀតណាមនិង​ អាមេរិក​ក្នុងពេលមកទីក្រុងហូជីមិញចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម (ចាប់ពី​ថ្ងៃទី១៤ដល់១៧ធ្នូ) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ចាត់ទុកថា ក្រុមហ៊ុន​ជា​ច្រើននៃប្រទេសទាំងពីរកំពុងជំរុញកិច្ច​សហប្រតិបត្តិការ​ដើម្បីភាពសម្បូររុងរឿងរួមនៃ​ប្រទេសទាំងពីរវៀតណាម-អាមេរិក។ ក្រុមហ៊ុន​អាជីវកម្មបញ្ញានានាដូចជា Intel, Microsoft, General Electrics ជាដើម កំពុងមាន​ការអភិវឌ្ឍន៍ដ៏ល្អនៅវៀតណាម​និង​នោះ​ជាសញ្ញាសកម្មដើម្បីអភិវឌ្ឍន៍ឧស្សាហ​កម្មអាជីវកម្មបញ្ញានៅទីនេះ។ រដ្ឋមន្ត្រី John Kerry ក៏ឲ្យដឹងដែរថា អាមេរិកបាន​ជួយ​ឧបត្ថម្ភគ្រាដំបូងចំនួនប្រាក់៤,២លានដុល្លារ​អាមេរិក​សំរាប់ស្ថាប័នឯកទេស​អំពី​ការបង្កើតកម្មវិធីជំរុញកសាងទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាងភាគីទាំងពីរ។ លោក John  Kerry បានវាយតំលៃថា វៀតណាមកំពុងមានកំណើន​ចីរភាព​និង​​ពោពេញ​ទៅ ដោយយថាទស្សដើម្បីតាមជាប់ការអភិវឌ្ឍន៍រួមរបស់សកល​លោក​ទាំង​មូល។ អាមេរិកមានការជៀជាក់រឹងមាំថា វៀតណាមនឹងអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​​ដូចជាកូរ៉េ​ ខាង​ត្បូង​និងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងកម្មវិធីអប់រំថ្នាក់​ឧត្តម​សិក្សា​ដើម្បី បណ្ដុះ​បណ្ដាល​ប្រភពធនធានមនុស្សមានឯកទេសខ្ពស់៕