VOV WorldVOV World
វៀតណាមនិងBelizeជំរុញទំនាក់ទំនងទ្វេភាគី
05/05/2015 10:29
(VOVworld) - នាថ្ងៃទី៤ ឧសភា នៅវិមានអភិវបាល Belize ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ Belize លោកស្រី Le Linh Lan បានជូនសារតាំងដល់អភិបាល ប្រទេសសាម៉ី លោក Colville Norbert Young។
វៀតណាមនិងBelizeជំរុញទំនាក់ទំនងទ្វេភាគី
ឯកអគ្គរដ្ឋទូត Le Linh Lan និងអភិបាល Colville Norbert Young (VOVworld) - នាថ្ងៃទី៤ ឧសភា នៅវិមានអភិវបាល Belize ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ Belize លោកស្រី Le Linh Lan បានជូនសារតាំងដល់អភិបាលប្រទេសសាម៉ី លោក Colville Norbert Young។អភិបាល Colville Norbert Young បានវាយតំលៃខ្ពស់ ចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារក្នុងវិស័យសេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់ កាលផ្លាស់ប្ដូរថ្មី។លោកក៏បានឯកភាពជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាង Belize និង វៀតណាម ជាពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃ ទិវាបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំង២។ ឯកអគ្គរដ្ឋទូតលោកស្រី Le Linh Lan ក៏បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី Belize លោក Dean O. Parrow និងរដ្ឋមន្រ្តីក្រសួងរដ្ឋបាលសាធារណៈ បោះឆ្នោតនិង ព្រំដែនលោក Charles Gibson ផងដែរ៕