VOV WorldVOV World
វៀតណាមនិងព័រទុយហ្គាល់បង្កើនកិច្ចសហប្រតិបត្តិការនីតិបញ្ញាត្តិ
27/06/2014 10:08
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព័រទុយហ្គាល់តាមសេចក្តី​អញ្ចើញ​របស់ប្រធានរដ្ឋសភាព័រទុយហ្គាល់
វៀតណាមនិងព័រទុយហ្គាល់បង្កើនកិច្ចសហប្រតិបត្តិការនីតិបញ្ញាត្តិ
រដ្ឋសភាព័រទុយហ្គាល់ចែករំលែកនិងគាំទ្រភាពត្រឹមត្រូវ គាំទ្រការតស៊ូរបស់ប្រជាជនវៀតណាម (vietnamplus.vn)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព័រទុយហ្គាល់តាមសេចក្តី​ អញ្ចើញ​របស់ប្រធានរដ្ឋសភាព័រទុយហ្គាល់ នារសៀលថ្ងៃទី២៦មិថុនា គណៈ​ ប្រតិភូ​រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Uong Chu Luu បានជួប​សន្ទនាជាមួយលោក Antonio Fillipe អនុប្រធានរដ្ឋសភាព័រទុយហ្គាល់។ លោក Uong Chu Luu បានសង្កត់ធ្ងន់ថា វៀតណាមចង់ទទួលបានកិច្ចសហការ ​របស់ភាគី​ព័រទុយហ្គាល់​ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី គាំទ្រវៀតណាម​មានទំនាក់ទំនងជាមួយប្រទេសនីមួយៗក្នុងសហភាពអឺរ៉ុប​ និយាយដោយឡែក​និង​ជាមួយ EU និយាយរួម។ អនុប្រធានរដ្ឋសភាវៀតណាម​ ក៏បានរាយការណ៍អំពី​ការ​ដែល​ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ដោយ ខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ច​ផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់​វៀតណាម រំលោភដ៏ធ្ងន់ធ្ងរទៅលើ​អធិបតេយ្យ​ភាពសិទ្ធិអធិបតេយ្យភាពសិទ្ធិ​យុត្តាធិការរបស់ វៀតណាម រំលោភច្បាប់​អន្តរជាតិបណ្ដាលអស្ថិរភាពនៅសមុទ្រ​ខាងកើត។ រីឯ អនុប្រធានរដ្ឋសភា​ព័រទុយហ្គាល់​លោក Antonio Fillip បាន​អះអាង​ថា នឹងចលនា ឃោសនាឲ្យបណ្ដា​គណបក្សក្នុងរដ្ឋសភាព័រទុយហ្គាល់​ចែក​​រំលែកនិងគាំទ្រភាព ត្រឹមត្រូវ គាំទ្រការតស៊ូ​របស់ប្រជាជនវៀតណាម៕