វៀតណាមនិងហូឡង់សហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពអ.ស.ប
15/03/2017 11:37
(VOVworld)-នារសៀលថ្ងៃទី១៤មិនានៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម លោក Nguyen Chi Vinh បានអញ្ជើញទទួលជួបជាមួយក្រុម

អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម លោក Nguyen Chi Vinh បានអញ្ជើញទទួលជួបជាមួយក្រុមការងារនៃក្រសួងការពារជាតិហូឡង់ ដឹកនាំដោយលោកស្រី Nienke Trooster ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម (VOVworld)-នារសៀលថ្ងៃទី១៤មិនានៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម លោក Nguyen Chi Vinh បានអញ្ជើញទទួលជួបជាមួយក្រុមការ ងារនៃក្រសួងការពារជាតិហូឡង់ ដឹកនាំដោយលោកស្រី Nienke Trooster ឯក អគ្គរដ្ឋ ទូតហូឡង់ប្រចាំនៅវៀតណាម។ នៅទីនេះ លោក Nguyen Chi Vinh បានឲ្យ ដឹងថា ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរបានបញ្ជាណែនាំឲ្យអង្គភាពនានា ជម្រុញខ្លាំងរាល់សកម្មភាពជាក់ស្តែង ក្នុងនោះមានសកម្មភាពរក្សាសន្តិភាពអង្គការ សហប្រជាជាតិនិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ រីឯខ្លួនវិញ លោកស្រី Nienke Trooster មានបំណងជម្រុញទំនាក់ទំនងទ្វេភាគី ក្នុងនោះមានកិច្ចសហប្រតិបត្តិការអំពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិរវាង កងទ័ពនៃប្រទេសទាំងពីរផងដែរ៕
Related





