វៀតណាមនិងឥណ្ឌាបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានផ្សព្វផ្សាយ
05/07/2013 08:23
VOV-រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son បានជួបចរចារជាមួយរដ្ឋមន្ត្រីផ្សព្វផ្សាយនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា Kapil Sibal នាថ្ងៃទី៤កក្កដា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅឥណ្ឌា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son បានជួបចរចារ ជាមួយរដ្ឋមន្ត្រីផ្សព្វផ្សាយនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា Kapil Sibal (vietnamplus.vn) VOV-រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son បានជួបចរចារជាមួយរដ្ឋមន្ត្រីផ្សព្វផ្សាយនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា Kapil Sibal នាថ្ងៃទី៤កក្កដា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅឥណ្ឌា។ នៅការ ចរចារ រដ្ឋមន្ត្រី Sibal បានវាយតំលៃវៀតណាមជាដៃគូសំខាន់របស់ឥណ្ឌានៅដំបន់ អាស៊ី-អាគ្នេយ៍និងសង្កត់ធ្ងន់ថាការចុះហត្ថលេខាលើឯកសារអនុស្សារណៈ (MoU) ចំនួន២អំពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មានលើកនេះគឺជាការបោះជំហាន លោតផ្លោះក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ក្រោយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនោះ ក្រសួងទាំងពីរនឹងមានមូលដ្ឋានដើម្បីបង្កើនកិច្ច សហប្រតិបត្តិការ សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងអនុវត្តកិច្ច ព្រមព្រៀងសហប្រតិបត្តិការយ៉ាងឆាប់រហ័ស។ ក្នុងពេលនោះ រដ្ឋមន្ត្រីNguyen Bac Son បានអះអាងថាវៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់សំរាប់ឥណ្ឌាជ្រៀតចូលបណ្ដាទីផ្សារអាស៊ី-អាគ្នេយ៍ក៏ដូចជាកូរ៉េខាងត្បូងនិងជប៉ុន។ បញ្ចប់ការ ចរចាររដ្ឋមន្ត្រីទាំង២រូបបានស្នើរបង្កើតគណៈកម្មាធិការចំរុះមួយចំណុះវិស័យចំនួន៣គឺបច្ចេកវិទ្យាព័ត៌មាននិងប្រៃសណីដើម្បីបង្កើតក្របខ័ណ្ឌធ្វើការងារសំដៅជំរុញ កិច្ចព្រមព្រៀងសហប្រតិបត្តិការ៕
Related






