វៀតណាមនិងកេនយ៉ាសហប្រតិបតិ្តការជំរុញទំនាក់ទំនងការទូត
04/06/2014 10:55
(VOVworld) - លោកឯកអគ្គរដ្ឋទូត Vo Thanh Nam អះអាង ថា នៅក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅកេនយ៉ា លោកនឹងធ្វើអស់កម្លាំងកាយចិត្តសំដៅរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការ ដ៏ល្អប្រសើរ រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេស ទាំង២ខ្លាំងក្លាថែមទៀត។

(VOVworld) - នាពេលថ្មីៗនេះ នៅវិមានប្រធានាធិបតី ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកេនយ៉ាលោក Vo Thanh Nam បានជូនសារតាំងឡើងប្រធានាធិបតី កេនយ៉ាលោក Uhuru Kenyetta។លោកឯកអគ្គរដ្ឋទូត Vo Thanh Nam អះអាងថា នៅក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅកេនយ៉ា លោកនឹងធ្វើអស់កម្លាំង កាយចិត្តសំដៅរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបតិ្តការដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង២ខ្លាំងក្លា ថែមទៀត។ លោក Vo Thanh Nam បានផ្ញើសេចក្ដីអញ្ជើញទៅបំពេញទស្សនកិច្ចនៅ វៀតណាមរបស់ប្រធានរដ្ឋលោក Truong Tan Sang ដល់ប្រធានាធិបតី Uhuru Kenyetta។លោកប្រធានាធិបតីទទួលសេចក្ដីអញ្ជើញនេះ ហើយ ឲ្យដឹងថា នឹងរៀបចំនាពេលវេលាសមស្រប តាមផ្លូវការទូត៕
Related





