វៀតណាមនិងកម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការរវាងអ្នកច្បាប់នៃប្រទេសទាំងពីរ
04/11/2013 11:19
(VOVworld)-គណៈប្រតិភូសមាគមន៌អ្នកច្បាប់វៀត ណាមដឹកនាំដោយលោក Le Minh Tam អនុប្រធាន និងជាអគ្គលេខាធិការសមាគមអ្នកច្បាប់វៀតណាម ដែលកំពុងមានដំណើរទស្សនកិច្ចការងារ

វៀតណាមនិងកម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការរវាងអ្នកច្បាប់ នៃប្រទេសទាំងពីរ (VOVworld)-គណៈប្រតិភូសមាគមន៌អ្នកច្បាប់វៀតណាមដឹកនាំដោយលោក Le Minh Tam អនុប្រធាននិងជាអគ្គលេខាធិការសមាគមអ្នកច្បាប់វៀតណាម ដែល កំពុងមានដំណើរទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦វិច្ឆិកា។ នា ថ្ងៃទី៤វិច្ឆិកា នៅទីក្រុងភ្នំពេញ គណៈប្រតិភូវៀតណាម បានមានជំនួប ធ្វើការជា មួយសមាគមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ លោកប្រធានប៊ុន ហន់។ នៅទីនេះ ភាគីទាំងពីរបានឯកភាពចាត់ទុកថា ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ រវាងអង្គ ការច្បាប់នៃប្រទេសទាំងពីរនេះមានតួនាទីសំខាន់ ក្នុងសភាពការដែល ប្រទេស ប្រទេសទាំងពីរកំពុងឈានចូលសម័យធ្វើសមាហរណកម្មអន្តរជាតិ។ នាពេល អនាគត សមាគមអ្នកច្បាប់នៃប្រទេសទាំងពីរ ត្រូវជម្រុញកិច្ចសហប្រ តិបត្តិការ ទ្វេភាគីក៏ដូចជាក្នុងតួនាទីជាសមាជិកនៃសម្ព័ន្ធសមាគមអ្នកច្បាប់បណ្តាប្រទេស អាស៊ី អាគ្នេយ៌និងសមាគមអ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិ៕
Related






