វៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យការងារ សង្គមកិច្ច
25/03/2014 09:56
(VOV)_នាថ្ងៃទី២៥ មិនា នៅរដ្ឋធានីហាណូយ ថ្នាក់ដឹកនាំក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានជួបធ្វើការជាមួយគណៈកម្មាធិការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវជន ការងារ

វៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យការងារ សង្គមកិច្ច(TTXVN) (VOV)_នាថ្ងៃទី២៥ មិនា នៅរដ្ឋធានីហាណូយ ថ្នាក់ដឹកនាំក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ចវៀតណាម បានជួបធ្វើការជាមួយគណៈកម្មាធិការសុខាភិ បាល សង្គមកិច្ច អតីតយុទ្ធជន យុវជន ការងារបណ្ដុះបណ្ដាលវិជ្ជាជីវះ នារីនៃព្រឹទ្ធ សភាកម្ពុជា ដឹកនាំដោយលោកស្រី មែនសំអន ប្រធានគណៈកម្មាធិការ។ នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Nguyen Thanh Hoa និងលោកស្រី មែនសំអន បានអះអាងថា៖វៀតណាមនិងកម្ពុជា មានគោលបំណងជំរុញការផ្លាស់ប្តូរព័ត៍មាន និងចែករំលែកបទពិសោធន៍ ក្នុងទំនាក់ទំ នងសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងរយៈពេលខាងមុខនេះ ។ ភាគីទាំងពីរ ក៏សង្ឃឹមថារាល់សកម្មភាពសហប្រតិបត្តិការក្នុងរយៈពេលខាងមុខនេះ នឹងរួមចំ ណែកបង្កើន និងធ្វើអោយស៊ីជំរៅថែមទៀត ទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃ ណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាដែរ៕
Related





