វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា
16/12/2015 08:13
(VOVworld) – នាព្រឹកថ្ងៃទី ១៦ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានធ្វើអធីបតីពិធីទទួលជួបសន្ទនា ជាមួយគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដឹក នាំដោយប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ អញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ១៦ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានធ្វើអធីបតីពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់នោះ ថ្នាក់ដឹក នាំ ទាំងពីររូបបានធ្វើការចរចារស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាទាំង២និង រវាង ប្រទេសទាំងពីរ។ លោក Nguyen Sinh Hung និងសម្តេច សាយ ឈុំ បាន ឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់គាំទ្រគ្នាទៅវិញទៅមក នៅវេទិការសភា។ រដ្ឋសភានៃ ប្រទេសទាំងពីរជំរុញតួនាទីឃ្លាំមើលការអនុវត្ត បណ្ដាកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរទទួលបានជាពិសេស គឺដំណើរការខ័ណ្ឌសីមាបោះបង្គោលខ្សែព្រំដែនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគវប្បធម៌អប់រំនិងការពារជាតិ។ វៀតណាមបន្តជួយឧបត្ថម្ភ រដ្ឋសភាកម្ពុជាខាងបច្ចេកទេសនិងការបណ្តុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធាន មនុស្សបំប៉ន់ជួរកម្មាភិបាល។ ភាគីទាំងពីនឹងបន្តអប់រំប្រពៃណីសាមគ្គីភាពមិត្ត ភាពពិសេសសំរាប់ប្រជាជន ជា ពិសេសគឺជំនាន់វ័យក្មេងវៀតណាមនិងកម្ពុជា។ ថ្នាក់ដឹកនាំទាំងរូបនេះក៏បានឯកភាពបង្កើនការចែករំលែកទស្សនៈអំពីបញ្ហា អន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕
Related
More




