វៀតណាមនិងបែលហ្ស៊ីកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខភិបាល
17/10/2013 09:00
(VOVworld) – នេះគឺជាលទ្ធផលនៃដំណើរទស្សនកិច្ច ការងារនៅព្រះរាជាណាចក្រ បែលហ្ស៊ីករបស់រដ្ឋមន្ត្រី ក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien តាមសេចក្តីអញ្ជើញរបស់អភិបាលតំបន់ Wallonia – Brussels លោក Rudy Demotte។

វៀតណាមនិងបែលហ្ស៊ីកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខភិបាល។ (Image: baocongthuong.vn) (VOVworld) – វៀតណាមនិងបែលហ្ស៊ីកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សុខភិបាល។នេះគឺជាលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណា ចក្រ បែលហ្ស៊ីករបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien តាមសេចក្តីអញ្ជើញរបស់អភិបាលតំបន់ Wallonia – Brussels លោក Rudy Demotte។ ក្នុងជំនួបធ្វើការ ភាគីទាំង ២ បានពិភាក្សាអំពីការកសាងគំរោង ការណ៍លើវិស័យការធានារ៉ាប់រងសំរាប់ប្រជាជនទាំងមូលបណ្ដាវិធានការកាត់ បន្ថយតំលៃនៃថ្នាំពេទ្យនាអនាគតជាដើម។ក្នុងដំណើរទស្សនកិច្ចការងារលើក នេះ លោកស្រី Nguyen Thi Kim Tien ក៏បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃ ស្ថាប័នសហប្រតិបត្តិការនិងអភិវឌ្ឍន៍ចំណុះសហភាពអឺរ៉ុប (EU)។ ក្នុងឱកាស នេះ EU បានប្រកាសនឹងផ្តល់ជំនួយឥតសំណងសំរាប់វៀតណាមដែលមាន តំលៃ ១១៤ លានអឺរ៉ូក្នុងរយៈពេល ៣ ឆ្នាំ សំដៅកសាងមន្ទីពេទ្យនៅខេត្តស្រុក នានានៅវៀតណាម ដើម្បីអនុវត្តបណ្ដាគោលដៅសហ្សវត្សនៃ អ.ស.ប. ផងដែរ៕
Related






