VOV WorldVOV World
វៀតណាមនិងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបត្តិការ
18/02/2017 07:59
(VOV)_នាថ្ងៃទី១៧កុម្ភះ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកUong Chu Luu បានជួបសន្ទនាជាមួយគណៈប្រតិភូ គណបក្សផ្តល់​មតិ​សាធារណះ (PRO) កាន់អំណាចនៅអាហ្សង់ទីន ដឹកនាំដោយលោក Humberto Schiavoni ប្រធានគណបក្ស ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
វៀតណាមនិងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបត្តិការ
វៀតណាមនិងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបត្តិការ           (VOV)_នាថ្ងៃទី១៧កុម្ភះ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម  លោកUong Chu Luu បានជួបសន្ទនាជាមួយគណៈប្រតិភូ គណបក្សផ្តល់​មតិ​សាធា រណះ (PRO) កាន់អំណាចនៅអាហ្សង់ទីន ដឹកនាំដោយលោក Humberto Schiavoni ប្រធានគណបក្ស ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅ​ក្នុង​ជំនួបនេះ  អនុប្រធានរដ្ឋសភា​ លោកUong Chu Luu បង្ហាញគោលបំណង​ថា៖ ​នាពេលខាងមុខ នេះទំនាក់ទំនងរវាងបក្សទាំងពីរ ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ​នឹងបន្តអភិវឌ្ឍន៍ខ្លាំង ក្លា សមស្របជាមួយទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម រវាងភាគីទាំងពីរ។ រីឯ លោក Humberto Schiavoni បានអះអាងថា៖​ អាហ្សង់ទីន​គោរពនិងយកចិត្តទុក ដាក់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ជាមួយវៀតណាម ជាពិសេសគឺវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច៕