VOV WorldVOV World
វៀតណាមនិងអាមេរិកឯកភាពជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាម
05/06/2014 10:41
Vovworld-នារសៀលថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាមបានទទួលជួប​សន្ទនាជាមួយ លោកស្រី Kelly Magsamen
វៀតណាមនិងអាមេរិកឯកភាពជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាម
វៀតណាមនិងអាមេរិកឯកភាពជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាម (congly.com.vn)         Vovworld-នារសៀលថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប​ សន្ទនាជាមួយលោកស្រី Kelly Magsamen ឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារ​ជាតិអាមេរិក(ទទួលបន្ទុកបញ្ហាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក)ក្នុងឱកាសលោកស្រី ​មក​បំពេញទស្សនកិច្ចនៅវៀតណាម។         នៅពិធីទទួលជួបសន្ទនានេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បាន​អះអាង នូវរាល់សមិទ្ធផលសហប្រតិបត្តិការល្អប្រសើរក្នុងទំនាក់ទំនងរវាងវៀតណាម- អាមេរិក។ រីឯលោកស្រី Kelly Magsamen បានចាត់ទុកថា លើមូលដ្ឋាន​សហប្រតិបត្តិ ការដែលមានស្រាប់នោះ ភាគីទាំងពីរត្រូវបង្កើនការចែករំលែក​ព័ត៌មានផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ អនុវត្តល្អអនុស្សារណៈការពារជាតិ​ទ្វេ​ភាគីដែលបានចុះ ហត្ថលេខា រួមចំណែកលើកកំពស់ប្រសិទ្ធភាពសហប្រតិបត្តិ​ការការពារជាតិ ជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម៕