VOV WorldVOV World
វៀតណាមនិងអ៊ីស្លង់ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាត
05/11/2015 10:31
Vovworld-អនាគតនៃថាមពលស្អាតជាប្រធានបទនៃ សិក្ខាសាលាដោយ​ស្ថាប័នពន្លឿនវិនិយោគពាណិជ្ជកម្ម
វៀតណាមនិងអ៊ីស្លង់ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាត
វៀតណាមនិងអ៊ីស្លង់ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាត (VNP)         Vovworld-អនាគតនៃថាមពលស្អាតជាប្រធានបទនៃសិក្ខាសាលាដោយ​ស្ថាប័ន ពន្លឿនវិនិយោគពាណិជ្ជកម្មសាធារណៈរដ្ឋអ៊ីស្លង់និងសភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម (VCCI) សហការរៀបចំនាថ្ងៃទី៥វិច្ឆិកានៅក្រុង​ហាណូយ។ ថ្លែងមតិនៅសិក្ខាសាលានេះប្រធានាធិបតីអ៊ីស្លង់ Olafur Grimsson បានចាត់ទុកថា ការអភិវឌ្ឍន៍ថាមពលបាននាំមកផលប្រយោជន៍ជាច្រើនសំរាប់​វៀតណាមក្នុងដំណើរ ការផ្លាស់ប្តូរថាមពល។ ហេតុនេះហើយវៀតណាមនិង​អ៊ីស្លង់​ត្រូវបង្កើនកិច្ចសហប្រតិ បត្តិការក្នុងវិស័យនេះ។ ផ្លាស់ប្តូរអំពីស្ថានភាព​ប្រើប្រាស់ប្រភពថាមពលនៅវៀត ណាម ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានចាត់ទុកថា ភាគីទាំងពីរមានសក្ដានុ ភាពជាច្រើនក្នុងការអាជីវកម្មប្រើប្រាស់​ថាមពលកកើតឡើងវិញ។ នេះជាវិស័យដែល វៀតណាមយកចិត្តទុកដាក់ ជាង​នេះ​ទៅទៀតវៀតណាមកំពុងស្ថិតក្នុងដំណាក់កាល វាយតំលៃយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថាមពលនិងត្រៀមឲ្យយុទ្ធសាស្ត្រថាមពលក្នុង ដំណាក់កាលថ្មី៕