វៀតណាមនិងអង់គ្លេសសហប្រតិបតិ្តការទប់ស្កាត់គ្រោះជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់
03/02/2016 10:57
(VOVworld) - ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀត ណាម លោក Giles Leverមានប្រសាសន៍ក្នុងសន្និសីទ កាសែតនាថ្ងៃទី៣ កុម្ភៈថា រដ្ឋាភិបាលនៃប្រទេសទាំង ពីរវៀតណាមនិងអង់គ្លេស នឹងបង្កើនកិច្ចសហប្រតិ បតិ្តការក្នុងការខំប្រឹងប្រែងទូទាំងពិភពលោកសំដៅទប់ស្កាត់គ្រោះជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់។

ឯកអគ្គរាជទូត Giles Lever ចែករំលែកក្នុងសន្និសីទកាសែត (រូបថត៖TTXVN) (VOVworld) - ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Giles Lever មាន ប្រសាសន៍ក្នុងសន្និសីទកាសែតនាថ្ងៃទី៣ កុម្ភៈថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិងអង់គ្លេស នឹងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការខំប្រឹងប្រែងទូទាំង ពិភពលោកសំដៅទប់ស្កាត់គ្រោះជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់។ វៀតណាមនិងអង់គ្លេសរួមជាមួយប្រទេសចំនួន៤៤ផ្សេងទៀតបានចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍ឡុងដ៍ឆ្នាំ២០១៤ស្ដីអំពីការបង្កើនក្របខ័ណ្ឌយុត្តិធម៌ដើម្បី ទប់ស្កាត់គ្រោះជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់។នាខែវិច្ឆិកាខាងមុខ នេះ វៀតណាមនឹងទទួលរៀបចំសិក្ខាសាលាលើកទី៣អំពីការជួញដូរសត្វនិងរុក្ខ ជាតិព្រៃដោយខុសច្បាប់ សំដៅរក្សាកម្លាំងចលករនិងជំរុញកិច្ចសហប្រតិបតិ្តការ រវាងភាគីទាក់ទិននានា។ឯកអគ្គរាជទូត Giles Lever បានឲ្យដឹងថា៖ “រដ្ឋាភិបាលវៀតណាមបានកសាងក្របខ័ណ្ឌយុត្តិធម៌ល្អមួយតាមរយៈសេចក្ដី សំរេចចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ស្ថានការណ៍ជួញដូរផលិតផលធ្វើពី សត្វនិងរុក្ខជាតិព្រៃ សំដៅការពាររាល់អំបូរសត្វដែលកំពុងទទួលរងការគំរាម កំហែងក៏ ដូចជាភាពសម្បូរបែបខាងជីវសាស្ត្រ។រាជរដ្ឋាភិបាលអង់គ្លេសនឹងសហ ប្រតិបតិ្ត ការជាមួយរដ្ឋាភិបាលវៀតណាមដើម្បីជួយវៀតណាមរៀបចំសន្និសីទ នាពេល ខាងមុខប្រកបដោយជោគជ័យ តាមនោះសរឲ្យឃើញនូវការសន្យា របស់ វៀតណាមក្នុងការដោះស្រាយបញ្ហានេះ”៕
Related





