វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងប្រពៃណីពិសេសសហប្រតិបត្តិការនិងជឿទុកចិត្តគ្នាទៅវិញទៅមក
15/05/2016 08:29
(VOVworld)-ចំពោះមុខដំណើរទស្សនកិច្ចជាផ្លូវការនៅររុស្ស៊ី និងចូលរួមសន្និសីទ ជាន់ខ្ពស់រំលឹកខួបលើកទី២០នៃទំនាក់ទំនងដៃគូសន្ទនារុស្ស៊ី- អាស៊ាន

វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងប្រពៃណីពិសេសសហប្រតិបត្តិ ការនិងជឿទុកចិត្តគ្នាទៅវិញទៅមក (VOVworld)-ចំពោះមុខដំណើរទស្សនកិច្ចជាផ្លូវការនៅររុស្ស៊ី និងចូលរួមសន្និសីទ ជាន់ខ្ពស់រំលឹកខួបលើកទី២០នៃទំនាក់ទំនងដៃគូសន្ទនារុស្ស៊ី- អាស៊ាន របស់ នា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី២០ឧសភានោះ មជ្ឈដ្ឋានអ្នកជំនាញការរុស្ស៊ីបានវាយតម្លៃថា វៀត ណាមនិង រុស្ស៊ីមានទំនាក់ទំនងប្រពៃណីពិសេស សហប្រតិបត្តិការ និងជឿទុក ចិត្តគ្នាទៅ វិញទៅមក។ លោកDmitry Mosyakov នៅសភាបណ្ឌិតវិទ្យាសាស្ត្រ រុស្ស៊ីបានឲ្យ ដឹងថា ទំនាក់ទំនងរវាងរុស្ស៊ីជាមួយវៀតណាមគឺប្រមូលផ្តុំទាំងបញ្ហា ជាក់ស្តែង បញ្ហាខាងស្មារតី ព្រមទាំងបញ្ហាផ្សាភ្ជាប់និងអតីតកាលផងនិងជីវភាព រស់នៅប្រ ចាំថ្ងៃនាបច្ចុប្បន្នផង។ រីឯលោកស្រី Astafieva Ekateria Mikhailovna នៅបណ្ឌិតសភាវិទ្យាសាស្ត្រ រុស្ស៊ី បានសង្កត់ធ្ងន់ថា វៀតណាមជាមិត្តធំមួយនិងជាទីបង្អែករបស់រុស្ស៊ីមិនត្រឹម តែនៅ តំបន់អាស៊ានតែប៉ុណ្ណោះ ថែមទាំងលើតំបន់អាស៊ីបូព៌ាទៀតផង។ រុស្ស៊ី ជានិច្ចកាល ចាត់ទុកវៀតណាមជាស្ពានសំខាន់ដើម្បីម៉ូស្គូធ្វើសមាហរណកម្មចូល តំបន់អាស៊ី អាគ្នេយ៍។តាមនោះ ប្រទេសទាំងពីរកសាងបានទំនាក់ទំនងដ៏ល្អលើ គ្រប់វិស័យ ផងដែរ៕
Related





