VOV WorldVOV World
វៀតណាមនិងស៊ុយអែតរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
04/11/2013 10:42
(VOV)_ដោយប្រធានបទ៖ “ក្រឡែកមើលនឹងអតីតកាល-ឆ្ពោះទៅ អនាគត” ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងវៀតណាមនិងស៊ុយអែតត្រូវបានប្រារព្វឡើងនាថ្ងៃទី ៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ។
វៀតណាមនិងស៊ុយអែតរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
  ឯកអគ្គរដ្ឋទូត​ស៊ុយអែត ប្រចាំនៅវៀតណាម Camilla Mellander (TTXVN)           (VOV)_ដោយប្រធានបទ៖ “ក្រឡែកមើលនឹងអតីតកាល-ឆ្ពោះទៅ អនាគត”  ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍  រវាងវៀតណាមនិងស៊ុយអែតត្រូវបានប្រារព្វឡើងនាថ្ងៃទី ៤  វិច្ឆិកា នៅរដ្ឋធានីហា ណូយ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​ស៊ុយអែត ប្រចាំនៅវៀតណាម Camilla  Mellander បានស្ដែងនូវមោទនភាព អំពី កំណាត់ផ្លូវសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ ពីឆ្នាំ ១៩៦៧មក។ ក្នុងរយះពេល៤៦ឆ្នាំកន្លងទៅ ស៊ុយអែត បានជួយឧបត្ថម្ភវៀតណាមកាត់ បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ក្លាយទៅជា ប្រ ទេស មានចំណូលមធ្យម។  ស៊ុយអែតជាប្រទេសដើមដំបូងផង និងជា ប្រទេស មួយក្នុងចំណោមបណ្ដា ប្រទេសដែលផ្តល់ជំនួយ ODA ច្រើនបំផុតសំរាប់វៀត ណាម។  ទន្ទឹមនឹង នោះ  ឯកអគ្គរដ្ឋទូត​​ Camilla Mellander ក៏បានអះ អាងដែរ ថា៖ ស៊ុយអែតនឹងបន្ត រួមវិភាគ ទានចូលក្នុងការអភិវឌ្ឍន៍របស់វៀតណាមផង ដែរ។           ក៏ក្នុងឱកាសនេះដែរ ​បណ្ដាដៃគូអង្គការ អង្គភាពអាជីវកម្ម និងបណ្ដា ​អ្នកស្រាវជ្រាវបានចែករំលែកបទពិសោធន៍ ​អំពីបណ្ដា លទ្ធផលដែលទទួល បានក្នុងនៃការងារកាត់បន្ថយភាពក្រីក្រ ពិភាក្សាអំពីការកសាងទំនាក់ ទំនង ដៃគូដើម្បីបង្កាទប់ទល់នឹងការបំរែបំរួលអាកាសធាតុ របៀប កសាងទំនាក់ទំនង ដៃគូប្រកបដោយចីរភាព៕