VOV WorldVOV World
វៀតណាមនិងសឹង្ហបុរីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការបង្ការប្រឆាំងអំពើពុករលួយ
22/07/2015 10:00
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ វៀតណាម នារសៀលថ្ងៃទី២១ កក្កដា នៅរដ្ឋធានី ហាណូយ នាយកស្ថានប័នស៊ើបអង្កេតអំពើពុក រលួយសឹង្ហបុរី លោក​ Wong Hong Kuan បានជួបចរ ចារជាមួយអគ្គអធិការរដ្ឋាភិបាលវៀត ណាមលោក Huynh Phong Tranh។
វៀតណាមនិងសឹង្ហបុរីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការបង្ការប្រឆាំងអំពើពុករលួយ
ជំនួបចរចាររវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមជាមួយស្ថានប័នស៊ើបអង្កេតអំពើពុករលួយសឹង្ហបុរី (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី២១ កក្កដា នៅរដ្ឋធានីហាណូយ នាយកស្ថានប័នស៊ើបអង្កេតអំពើពុករលួយសឹង្ហបុរី លោក​ Wong Hong Kuan បានជួបចរចារជាមួយអគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh។នៅទីនេះ ស្ដីពីរាល់លទ្ធផលនិងបទពិ សោធន៍ដែល វៀតណាមទទួលបានក្នុងការបង្ការប្រឆាំងអំពើពុករលួយ លោក Huynh Phong Tranh បានឲ្យដឹងថា វៀតណាមបានអនុម័តលើអនុសញ្ញារបស់ អ.ស.បស្ដីពីការបង្ការ ប្រឆាំងអំពើពុករលួយ។យុទ្ធសាស្ត្រជាតិអំពីការបង្ការប្រ ឆាំងអំពើពុករលួយដល់ ឆ្នាំ២០២០ក៏ត្រូវបានរដ្ឋាភិបាលវៀតណាមកសាងនិង ផ្សព្វផ្សាយ។ភាគីទាំង២ បានឯកភាពថា នាពេលខាងមុខនឹងបន្តសហប្រតិបតិ្ត ការក្នុងការបង្ការប្រឆាំង អំពើពុករលួយតាមរូបភាពដូចជា៖រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ផ្លាស់ប្ដូរបទ ពិសោធន៍និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ព្រមទាំងផ្លាស់ប្ដូរគណៈប្រតិភូ ជាន់ខ្ពស់ដើម្បីជំរុញនិងបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមកទៀតផង៕