វៀតណាមនិងសឹង្ហបូរីបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើស
27/08/2012 11:28
(VOV)-នាថ្ងៃទី២៧សីហានៅទីក្រុងហាណូយ ប្រធាន រដ្ឋវៀតណាមTruong Tan Sangបានទទួលជួបជាមួយ លោក Teo Chee Heanឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីក្រសួងមហាផ្ទៃសឹហ្ហបុរីក្នុងឱកាសមកបំពេញ

ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបជាមួយ ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរី Teo Chee Hean (រូបថតៈ Internet) (VOV)-នាថ្ងៃទី២៧សីហានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបជាមួយលោក Teo Chee Hean ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីក្រសួងមហាផ្ទៃសឹហ្ហបុរីក្នុងឱកាសមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។ ប្រធានរដ្ឋ Truong Tan Sang បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សឹង្ហ បុរីក្នុងសហគមន៌បណ្តាប្រទេសអាស៊ាន ក៏ដូចជាគោលជំហរមុនក៏ដូចជាក្រោយ របស់សឹង្ហបុរីក្នុងបណ្តាបញ្ហាតំបន់និងអន្តរជាតិ។ក្នុងដំណើរទស្សនកិច្ចវៀតណាម លើកនេះរបស់ឧបនាយករដ្ឋមន្រ្តីសឹង្ហបូរីTeo Chee Hean ភាគីទាំងពីរនឹងចុះហត្ថ លេខាលើកិច្ចព្រមព្រៀងស្តីអំពីការ បង្ការប្រយុទ្ធប្រឆំាងបទល្មើសឆ្លងដែន។ ប្រ ធានរដ្ឋវៀតណាមសង្កត់ធ្ងន់ថា ក្នុងស្ថានភាពពិភពលោកនិងតំបន់មានការបំរែ បំរួលដ៏ស្មុគ្រស្មាញ ការបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆំាងបទល្មើសនិង ការបណ្តុះបណ្តាលកម្មាភិបាល អនុវត្តច្បាប់មានសារៈសំខាន់។ លោក Truong Tan Sang មានគោលបំណងថា សិង្ហបុរីនឹងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយវៀតណាមលើវិស័យផ្សេងៗជាច្រើនទៀតផង៕
Related






