VOV WorldVOV World
វៀតណាមនិងវេណេហ្សូអេឡាអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ន
13/03/2015 08:57
Vovworld-នារសៀលថ្ងៃទី១២មិនានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung
វៀតណាមនិងវេណេហ្សូអេឡាអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ន
វៀតណាមនិងវេណេហ្សូអេឡាអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ន (vietnamplus.vn)         Vovworld-នារសៀលថ្ងៃទី១២មិនានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​ វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតី វេណេហ្សូអេឡាលោក Elias Jose Jaua Milanno ដែលកំពុងបំពេញទស្សនកិច្ច​នៅ ​វៀតណាមនិងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេស​ទាំងពីរ។ នៅ​ទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា ការ​វិនិយោគ​របស់ វៀតណាមនិងវេណេហ្សូអេឡាកំពុងជួបការលំបាកពិសេសគឺក្នុងវិស័យប្រេងឧស្ម័ន។ ហេតុនេះហើយវៀតណាមមានបំណងប្រធានាធិបតី Maduro និងរដ្ឋាភិបាល ​វេណេហ្សូអេឡាមានវិធានការជួយឧបត្ថម្ភសមស្របបង្ក​គ្រប់លក្ខណៈដើម្បីគំរោងការ គិន្លឹះទទួលបានជោគជ័យ។         ឧបនាយករដ្ឋមន្ត្រី Elias Jose Jaua Milano បានអះអាងថា​ថ្នាក់ដឹកនាំ​វេណេហ្សូអេឡា ជានិច្ចកាលយកចិត្តទុកដាក់បង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀត​ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យ។ អបុប្រធានាធិបតីបានឲ្យដឹងថា ភាគី​វេណេហ្សូអេឡា សន្យាបង្កលក្ខណៈងាយស្រួលនិងហិរញ្ញវត្ថុល្អថែមទៀតដើម្បីគំរោងការប្រេងឧស្ម័ន រវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍៕