វៀតណាមនឹងបងក្កលក្ខណៈងាយស្រួលសំរាប់បណ្ដាអង្គភាពអាជីវកម្មជប៉ុន
16/07/2014 08:48
(VOVworld) - នារសៀលថ្ងៃទី១៥ កក្កដា នៅវិមាន ប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Hiroshi Watanabe ទេសាភិបាលធនាគាសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម។

(VOVworld) - នារសៀលថ្ងៃទី១៥ កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Hiroshi Watanabe ទេសា ភិបាលធនាគាសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ច នៅវៀតណាម។នៅទីនេះ លោក Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះគោលដៅ ក្នុងដំណើរទស្សនកិច្ចលើកនេះគឺបន្តកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋទាំង កាន់តែពីស៊ីជុំរៅជាងទៀតជាពិសេសក្នុងការអនុវត្តដំណើរការចូលរួមកិច្ចព្រមព្រៀង ដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)។លោក Truong Tan Sang បានសង្កត់ធ្ងន់ថា វៀតណាម នឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មជប៉ុននានាដែលវិនិយោគទុននៅ វៀតណាម និងជឿជាក់ថាតាមរយៈបណ្ដាសកម្មភាពជំរុញការវិនិយោគដោយមាន គោលនយោបាយជាច្រើនរបស់វៀតណាម និងមានអង្គភាពអាជីវកម្មជប៉ុនជាច្រើន ទៀតមកធ្វើវិនិយោគនៅវៀតណាម។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយ លោក Hiroshi Watanabe ទេសាភិបាលធនាគាសហប្រតិបតិ្តការ អន្តរជាតិជប៉ុន (JBIC) (រូបថត៖TTXVN) រីឯខ្លួនវិញ លោក Hiroshi Watanabe បានឲ្យដឹងថា នាពេលកន្លងទៅបណ្ដាអង្គភាព អាជីវកម្មជប៉ុនបានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាមនៅក្នុង តំបន់ ជាពិសេសគឺទំនុកទុកចិត្តនយោបាយ។លោកបានឲ្យដឹងបន្ថែមថា ជប៉ុននឹងចុះ ហត្ថលេខាលើកិច្ចសន្យាឥណទានជាមួយវៀតណាមក្នុងការកសាងរោងចក្រអគ្គិសនី Vinh Tan ៤ និងផ្លាស់ប្ដូរអំពីកិច្ចសហប្រតិបតិ្តការកសាងគម្រោងការណ៍ផ្សេងៗទៀតនៅ Nghi Son Vung Ang និង Van Phong។លោកបានបញ្ជាក់ថា នាពេលខាងមុខនេះ កម្មវិធី ជួយឧប្ថម្ភ ODA របស់ជប៉ុនសំរាប់វៀតណាម នឹងបន្តរក្សាដោយស្ដែងចេញប្រសិទ្ធិភាព ជាក់ស្ដែងដែលភាគីទាំង២កំពុងអនុវត្ត៕
Related





