វៀតណាមបានចូលរួមសន្និសីទរដ្ឋមន្ត្រីអាស៊ានលើកទី៨អំពីផលប្រយោជន៍សង្គម
06/09/2013 12:11
VOV-ប្រធានបទរបស់សន្និសីទលើកនេះគឺ “អភិវឌ្ឍន៍សង្គមសំរាប់ទាំងអស់គ្នា”

នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះសម្ដេចតេជោហ៊ុនសែន (VOV) VOV-នាថ្ងៃទី៦កញ្ញា នៅទីក្រុងសៀមរាបរបស់កម្ពុជាបានប្រព្រឹត្តទៅសន្និសីទ រដ្ឋមន្ត្រីសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី៨។ ប្រធានបទ របស់សន្និសីទលើកនេះគឺ “អភិវឌ្ឍន៍សង្គមសំរាប់ទាំងអស់គ្នា” បានប្រមូលផ្ដុំទៅ លើផលប្រយោជន៍សំរាប់កុមារ ជនពិការនិងជនចាស់ជរា។ ថ្លែងមតិបញ្ជានៅ សន្និសីទ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះសម្ដេចតេជោហ៊ុនសែនបានសង្កត់ធ្ងន់ ថា ផលប្រយោជន៍សង្គមនិងការអភិវឌ្ឍន៍សង្គមជាបញ្ហាមានចរិតលក្ខណៈសកលនិងសំខាន់ពិសេសចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមាន ប្រទេសអាស៊ានភាគច្រើន។ ក្នុងច្រើនទស្សវត្សកន្លងមក ផលប្រយោជន៍សង្គមនិងការអភិវឌ្ឍន៍សង្គមជានិច្ចកាលជាផ្នែកមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមរបស់អាស៊ាន។ សន្និសីទលើកនេះបានពិភាគ្សាពិនិត្យនិងបំពេញបន្ថែមពង្រាងឯកសារសំខាន់ចំនួន២រួមមានសេចក្តីថ្លែងការអាស៊ានអំពីការបង្កើនការពារសង្គមនិងលប់ បំបាត់អំពើរហឹង្សាចំពោះនារីនិងអំពើរហឹង្សាចំពោះកុមារ៕
Related





