វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយអេហ្សីប
28/05/2013 08:42
VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅអេហ្សីប គណៈប្រតិភូអគ្គនាយកដ្ឋាន ទេសចរណ៍វៀតណាមដឹកនាំដោយប្រធាន អគ្គនាយកដ្ឋាន Nguyen Van Tuan នាថ្ងៃទី២៧ឧសភា បានជួបធ្វើការជាមួយប្រធានស្ថាប័នទេសចរណ៍អេហ្សីប Naser Hamdy នៅរដ្ឋធានីកែសំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយអេហ្សីប (ktdt.com.vn) VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញការងារនៅអេហ្សីប គណៈប្រតិភូអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមដឹកនាំដោយប្រធានអគ្គនាយកដ្ឋាន Nguyen Van Tuan នាថ្ងៃទី២៧ឧសភាបានជួបធ្វើការជាមួយប្រធានស្ថាប័ន ទេសចរណ៍អេហ្សីប Naser Hamdy នៅរដ្ឋធានីកែសំដៅជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងប្រទេសទាំងពីរតាមស្មារតីឯកសារសហប្រតិបត្តិការទេសចរណ៍ដែលត្រូវបានភាគីទាំងពីរចុះហត្ថលេខានាឆ្នាំ២០០៦ ទន្ទឹមនឹងនោះផ្លាស់ប្តូរវិធានការជាក់ស្ដែងសំដៅដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានស្នើរផ្នែកទេសចរណ៍អេហ្សីបសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ អេហ្សីប (Egypt Air) អនុវត្តជើងហោះហើរត្រង់មកទីក្រុងហាណូយនិងទីក្រុងហូជីមិញយ៉ាងឆាប់រហ័សក្រោយពេលក្រុមហ៊ុននេះបើកការិយាល័យដំណាង ប្រចាំនៅវៀតណាម៕
Related





